Connect with us

ការបោះបង្គោល ស្ថាបនាផ្លូវ និងច្រាំងទន្លេបាសាក់ត្រើយខាងកើត ចាប់ផ្ដើមហើយ

ភ្នំពេញ៖ អាជ្ញាធរខណ្ឌច្បារអំពៅ នឹងចុះបោះបង្គោលកំណត់ទីតាំងគម្រោងស្ថាបនាផ្លូវ និងច្រាំងទន្លេបាសាក់ត្រើយខាងកើតអំពីបេតុង ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ ក្នុងសង្កាត់ច្បារអំពៅទី២ រហូតដល់តំបន់អភិវឌ្ឍន៍កោះនរា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ដើម្បីឱ្យដំណើរការនៃការអនុវត្តគម្រោងស្ថាបនាផ្លូវនិងច្រាំងទន្លេខាងលើ បានរលូននិង មានប្រសិទ្ធភាព រដ្ឋបាលខណ្ឌ ក៏បានស្នើអ្នកពាក់ព័ន្ធទីតាំងដីចំណីទន្លេទាំងអស់ខាងលើ ត្រូវចូលរួមសហការ ជាមួយក្រុមការងារ ចុះបោះបង្គោលព្រំតាមនិយាមការនៃគម្រោងស្ថាបនាផ្លូវ និងច្រាំងទន្លេអំពីបេតុង ចាប់ពីចំណុចគល់ស្ពានព្រះមុនីវង្សចាស់ក្នុងសង្កាត់ច្បារអំពៅទី២ រហូតដល់តំបន់អភិវឌ្ឍន៍កោះនរា ក្នុងសង្កាត់និរោធ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ចាប់ពីម៉ោង ម៉ោង៨:៣០នាទី រហូតដល់ការងារបោះបង្គោលព្រំនៃគម្រោងត្រូវបានបញ្ចប់ជាស្ថាពរ ។

រដ្ឋបាលខណ្ឌ បានអំពាវនាវដល់អ្នកដែលមានការពាក់ព័ន្ធដីចំណីទន្លេក្នុងភូមិសាស្ត្រខាងលើ ត្រូវចូលរួមសហការជាមួយក្រុមការងាររបស់រដ្ឋបាលខណ្ឌ ក្នុងការបោះបង្គោល ក៏ដូចជាការចូលរួម ថែរក្សា ការពារ បង្គោលព្រំដែលក្រុមការងារបានបោះរួច។

រដ្ឋបាលខេត្តបន្តថា ករណីបុគ្គលណាមួយបំពានដក ឬ បំផ្លិចបំផ្លាញ បង្គោលដែលបោះរួចហើយ រដ្ឋបាលខណ្ឌនឹងចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មានការលើកលែង៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម