រកឃើញអ្នកប៉ះពាល់ផ្ទាល់និងប្រយោលជាង២០០នាក់នឹងបុគ្គលិកក្លិប Fit Zoneដែលកើតកូវីដ១៩នៅខេត្តស្វាយរៀង
ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង ប្រកាសថា បុរសជនជាតិខ្មែរម្នាក់ អាយុ ៣១ឆ្នាំ មុខរបរបុគ្គលិកក្លិបហាត់ប្រាណ Fit Zone រាជធានីភ្នំពេញ បានធ្វើតេស្ករកឃើញវិជ្ជមានកូវីដ-១៩ និងបានមកលេងផ្ទះម្តាយដែលមានបងប្អូនបង្កើតចំនួន ០៦ នាក់ ស្ថិតនៅភូមិទួលខ្ពស់ ឃុំចំបក់ ស្រុកស្វាយជ្រំ និងមានអ្នកប៉ះពាល់ដោយផ្ទាល់ ចំនួន ០៩នាក់ និង អ្នកប៉ះពាល់ដោយប្រយោលមានចំនួន ២១១ នាក់។
ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ខេត្ត សហការ ជាមួយក្រុមការងារឆ្លើយតបបន្ទាន់ ចុះទៅយកវត្ថុវិភាគសំណាកអ្នកប៉ះពាល់ផ្ទាល់ចំនួន ០៩នាក់ ទៅធ្វើតេស្តរកមេរោគជំងឺកូវីដ១៩ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជាលទ្ធផលលើកទី១ គឺអវិជ្ជមានជំងឺកូវីដ-១៩ និងត្រូវបន្តធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ រង់ចាំយកសំណាកវត្ថុវិភាគធ្វើតេស្តលើកទី២ បន្តទៀត។ ចំពោះអ្នកប៉ះពាល់ដោយប្រយោលចំនួន ២១១ នាក់ ត្រូវបានអាជ្ញាធរខេត្ត ដាក់ខ្លួនឱ្យនៅដាច់ដោយ ឡែករយៈពេល ១៤ថ្ងៃ នៅតាមផ្ទះដោយត្រូវអនុវត្តវិធានការសុខាភិបាល និងរង់ចាំលទ្ធផលធ្វើតេស្ត ជាលើកទី២ របស់អ្នកប៉ះផ្ទាល់ចំនួន៩ នាក់ខាងលើ ដើម្បីមានវិធានការបន្ត ។
រដ្ឋបាលខេត្ត បានអំពាវនាវដល់អ្នកដែលពាក់ព័ន្ធ ឬដឹងថាខ្លួនបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយបុរសខាងលើ ត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ និងសូមបងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយ ប្រកាន់ខ្ជាប់នូវវិធានការអនាម័យ និងអនុវត្តវិធានការទប់ស្កាត់ការពារជំងឺកូវីដ១៩ ៣ការពារ ៣កុំ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍