ក្រុមហ៊ុនឯកជនមួយ ចាប់ផ្តើមគម្រោង «សាលាស្អាត» នៅរាជធានីភ្នំពេញ និងខេត្តបាត់ដំបង ឆ្នាំ២០១៨ ដោយចំណាយថវិកាជិត ៤០ម៉ឺនដុល្លារ
ភ្នំពេញ ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ចាប់ផ្តើមគម្រោង «សាលាស្អាត» ដែលគម្រោងនេះ កំពុងតែជួយជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលាចំនួន១០ នៅរាជធានីភ្នំពេញ និង ខេត្តបាត់ដំបង ដែលនឹងចំណាយទឹកប្រាក់សរុប ជិត៤០ម៉ឺន ដុល្លារសហរដ្ឋអាមេរិក ។
ការជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធទាំងនោះ រួមមានដូចជា ការជួសជុលឡើងវិញរបងសាលារៀន ខ្លោងទ្វារ ទីធ្លាសាលារៀន និង ការសាងសង់តារាងបាល់ថ្មី ជាដើម ។
ក្នុងរាជធានីភ្នំពេញ ក្រោមគម្រាង «សាលាស្អាត» ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានសាងសង់ទីលានបាល់ទាត់ដ៏ស្រស់ស្អាតថ្មីមួយ ជូនវិទ្យាល័យព្រះស៊ីសុវត្ថិ ដែលនេះជាការចូលរួមចំណែកជួយពង្រឹងវិស័យបាល់ទាត់ក្នុងវិទ្យាល័យ ។ សាលារៀនចំនួន៣ទៀតក្នុងរាជធានីភ្នំពេញរួមមាន សាលាបឋមសិក្សាវត្តដំបូលខ្ពស់ សាលាបឋមសិក្សាដង្កោ និង វិទ្យាល័យទួលអំពិល ក៏ទទួលបានផលពីគម្រោងនេះផងដែរ ។
ចំណែកឯ ខេត្តបាត់ដំបង សាលារៀនចំនួន ៦ដែលទទួលបានអត្ថប្រយោជន៍ពីគម្រោង «សាលាស្អាត» មានដូចជា វិទ្យាល័យអង្លង់វិល វិទ្យាល័យហ៊ុនសែនភ្នំសំពៅ វិទ្យាល័យក្តុលដូនទាវ វិទ្យាល័យសង្កែ អនុវិទ្យាល័យកំពុងព្រះ និងអនុវិទ្យាល័យវត្តគ។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងបន្តលើកកម្ពស់សោភ័ណភាពសាលារៀននៅជុំវិញប្រទេសឲ្យកាន់តែស្រស់ស្អាតមួយកម្រិតទៀត ដើម្បីបង្កើនបរិយាកាសសិក្សាឲល្អប្រសើរជាងមុនសម្រាប់សិស្សានុសិស្សទាំងអស់៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍