លោក Keisuke Honda បន្តកុងត្រាថ្មី ដើម្បីដឹកនាំក្រុមជម្រើសជាតិកម្ពុជាដល់ស៊ីហ្គេម២០២៣
ភ្នំពេញ៖ សហពន្ធកីឡាបាល់ទាត់កម្ពុជា និងលោក Keisuke Honda រួមជាមួយសហការីរបស់គាត់ បានព្រមព្រៀងបន្តកុងត្រាថ្មី ដើម្បីដឹកនាំក្រុមជម្រើសជាតិកម្ពុជា ទាំងឈុតធំ និងអាយុក្រោម ២៣ឆ្នាំ ឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ។
សូមជម្រាបថា លោក Keisuke Honda បានចូលមកដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា កាលពីឆ្នាំ២០១៨ គិតមកទល់ពេលនេះ មានរយៈពេលប្រហែល៣ឆ្នាំដែលលោកជាអ្នកចាត់ការទូទៅរបស់ក្រុម។ យ៉ាងណាមិញ រយៈពេលជាង ១ឆ្នាំមកនេះ មិនមានការប្រកួតអ្វីឡើយ សម្រាប់ក្រុមជម្រើសជាតិកម្ពុជា ដោយសារតែវិបត្តិកូវីដ១៩។
លោក Honda ដឹកនាំក្រុមជម្រើសជាតិកម្ពុជា បាន១៦ប្រកួត ក្នុងនោះ បានជួយឱ្យក្រុមឈ្នះ ៣ប្រកួត និងស្មើ ៣ប្រកួត។ លទ្ធផលដ៏ល្អបំផុតនោះគឺ លោកបានជួយឱ្យកម្ពុជា ឈ្នះក្រុមប៉ាគីស្ថាន និងប្រកួតស្មើជាមួយក្រុមម៉ុងហ្គោលី៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៣ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍