Connect with us

ក្រសួងសេដ្ឋកិច្ច ចាប់ផ្តើមពង្រឹងក្រមសីលធម៌ និងស្តង់ដារវិជ្ជាជីវៈដល់សវនករនានា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការងារសវនកម្មផ្ទៃក្នុង

ភ្នំពេញ ៖ រយៈពេលពេញមួយថ្ងៃទី ០៥ ខែ វិច្ឆិកា អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ បានរៀបចំការពង្រឹងក្រមសីលធម៌ ស្តង់ដាវិជ្ជាជីវៈ សវនកម្មផ្ទៃក្នុង និង បទពិសោធន៍សវនកម្មប្រព័ន្ធ FMIS ។
សិក្ខាសាលានេះ មានបំណងពង្រឹង និងពង្រីកបន្ថែមចំណេះដឹងរបស់សវនករ ក្នុងការអនុវត្តនូវក្រមសីលធម៌ និងវិជ្ជាជីវៈសវនកម្ម ដើម្បីធានាឱ្យការអនុវត្តការងារសវនកម្មតាមបណ្តាអង្គភាពរងសវនកម្ម (សវនដ្ឋាន) ប្រកបដោយប្រសិទ្ធភាព បន្ថែមតម្លៃ និងសក្តិសិទ្ធភាពនៅក្នុងបរិបទនៃការកែទម្រង់នានារបស់រាជរដ្ឋាភិបាល ។ ក្រោយសិក្ខាសាលា គេរំពឹងថា សវនករទាំងអស់ នឹងបង្កើនល្បឿនការងារ និងពង្រីកវិសាលភាពគ្របដណ្តប់កាន់តែទូលាយ និងកាន់តែស្វ័យប្រវត្តឡើង ពិសេស នៅក្នុងការដ្ឋានកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីត្រៀមលក្ខណៈ ឈានទៅសម្រេចបាន នូវឋានៈជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ ២០៣០ ។


ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកទឹកចិត្តសវនករផ្ទៃក្នុងទាំងអស់ ឱ្យបន្តខិតខំអនុវត្តការងារដោយអនុលោមតាមក្រមសីលធម៌និងស្តង់ដារវិជ្ជាជីវៈសវនកម្ម ព្រមទាំងខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនឯង ជាពិសេស ក្នុ្ងងក្របខណ្ឌនៃការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងការវិវត្តន៍ជាសាកលទាក់ទង នឹងស្វយប្រវត្តកម្មការងារក្នុងបរិបទឌីជីថលូបនីយកម្ម (Digitalization) ។
ក្នុងសិក្ខាសាលានៅថ្ងៃនេះផងដែរ ក៏មានការចែករំលែកបទពិសោធន៍ពាក់ព័ន្ធការធ្វើសវនកម្មប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដែលជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងជាឆ្អឹងខ្នង សម្រាប់គាំទ្រការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ខណៈដែលការដាក់ឲ្យអនុវត្តនូវប្រព័ន្ធ FMIS ពេញលេញ កំពុងរីកធំទៅៗ ឈានទៅគ្របដណ្តប់ដល់ក្រសួង-ស្ថាប័ន ព្រមទាំងអង្គភាពថវិកាទាំងអស់ថែមទៀត ។ ដូច្នេះប្រព័ន្ធនេះ ត្រូវតែរឹងមាំ និងមានសុខភាពល្អជាប្រចាំ តាមរយៈការធ្វើសវនកម្ម ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម