Connect with us

ចង់រៀនជំនាញទេសចរណ៍ តែមិនមានលុយមែនទេ? កុំបារម្ភ គ្រឹះស្ថានហិរញ្ញវត្ថុ ៦ ត្រៀមអោយ លុយខ្ចី រហូតដល់ ៥០០ដុល្លាក្នុងមួយឆ្នាំ

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានកំពុងសហការជាមួយស្ថាប័នហិរញ្ញវត្ថុចំនួន៦ ដើម្បីផ្ដល់សេវាប្រាក់កម្ចីសិក្សា ដល់សិស្សនិងនិស្សិត ដែលមានបំណងរៀនជំនាញទេសចរណ៍ ប៉ុន្តែមិនមានលទ្ធភាពបង់ថ្លៃសាលា ។
ស្ថាប័នហិរញ្ញវត្ថុទាំង៦ ដែលនឹងផ្ដល់សេវាកម្ចីសិក្សានេះ រួមមាន ធនាគារអេស៊ីលីដា ភីអេលស៊ី, ធនាគារកាណាឌីយ៉ា កអ, ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអេលស៊ី, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សេ អឹម ការ CMK ដែលអាចផ្តល់កម្ចីដល់សិស្ស-និស្សិត ក្នុងវិស័យនេះ បានរហូតដល់៧ឆ្នាំ។
ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ចំនួន៦ បានអះអាងថា បានត្រៀមជាស្រេច ក្នុងការផ្តល់សេវាប្រាក់កម្ចីសិក្សាដល់សិស្ស-និស្សិត ដែលមានបំណងរៀនជំនាញទេសចរណ៍ ហើយមិនមានលទ្ធភាពបង់ថ្លៃសាលា។ ស្ថាប័នហិរញ្ញវត្ថុទាំងនេះ នឹងផ្តល់កម្ចីសិក្សាសម្រាប់សិស្ស និស្សិត ក្នុងវិ ស័យទេសចរណ៍ ជាមួយអត្រាការប្រាក់ទាប ដោយពុំចាំបាច់មានទ្រព្យបញ្ចាំអ្វីឡើយ។ សិស្ស និងនិស្សិត អាចខ្ចីប្រាក់បាន៥០០ដុល្លារក្នុងមួយឆ្នាំ ជាមួយការប្រាក់៤ដុល្លារក្នុងមួយខែ ។
បើតាមគ្រឹះស្ថានហិរញ្ញវត្ថុ សិស្ស-និស្សិត មានជម្រើស២ ក្នុងការទូទាត់សង់ប្រាក់ ទៅស្ថាប័នហិរញ្ញវត្ថុទាំងនោះវិញ ក្នុងនោះ ជម្រើសទី១ នៅពេលកំពុងសិក្សា អ្នកខ្ចីប្រាក់ ហើយអាចបង់តែការប្រាក់ ឬ បង់ប្រាក់ដើមមួយខែ និង ជម្រើសទី២ ក្រោយពេលរៀនចប់ និស្សិតរកការងារបានធ្វើ ទើបមកបង់ប្រាក់ដើម និង ការក៏បានដែរ។
ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអោយដឹងកាលពីពេលថ្មីៗនេះថា មូលហេតុដែលក្រសួង រៀបចំសេវាប្រាក់កម្ចីការសិក្សាសម្រាប់និស្សិតទេសចរណ៍ ដោយសារតែវិស័យមួយនេះ កំពុងត្រូវការធនធានមនុស្សមានវិជ្ជាជីវៈច្បាស់លាស់ និងដើម្បីធានាការផ្ដល់សេវាមួយប្រកបដោយគុណភាព។
គួររំលឹកថា កាលពីថ្ងៃទី២១ ខែមិថុនា កន្លងមក សម្តេច ហ៊ុន សែន បានអំពាវដល់បណ្ដាធនាគារឯកទេសទាំងឡាយ ចូលរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្ស តាមរយៈការផ្ដល់កម្ចីការប្រាក់ទាប ដល់សិស្សនិស្សិត ដែលចង់រៀនជំនាញក្នុងវិស័យទេសចរណ៍៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម