Connect with us

តារាកំប្លែងជើងចាស់ នាយ សង់ សុីស ប្រកាសដាក់លក់ផ្ទះ២កន្លែង​ និងដីឡូតិ៌ជាបន្ទាន់​ ដើម្បីដោះស្រាយបញ្ហាសុខភាព

ភ្នំពេញ​ ÷ ចាប់តាំងពីតារាកំប្លែងជើងចាស់ នាយ សង់ សុីស មានវ័យកាន់តែចាស់ ហើយក៏មានជំងឺជាប់ខ្លួនទៅទៀត នេះជាផលវិបាកមួយសំរាប់ក្រុមគ្រួសាររបស់ នាយ សង់ សុីស ដែលកំពុងតែខ្វះខាតយ៉ាងខ្លាំង​ ។

អ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះ ថ្មីៗនេះ​ ស្រាប់តែលិចលឺដំណឹងថា​ តារាកំប្លែង នាយ សង់ សុីស បានប្រកាសដាក់លក់ផ្ទះ២កន្លែង​ និងដីឡូតិ៌ជាបន្ទាន់ ដែលបានធ្វើអោយមហាជន គិតថា​ គាត់កំពុងតែខ្វះខាតមែនទែនហើយ ទើបគាត់ដាក់លក់ផ្ទះយ៉ាងនេះ​។

បើតាមការសរសេរលើបណ្តាញសង្គម របស់កូនប្រុស នាយ សង់ សុីស លោក សង់ សេត បាននិយាយថា គាត់លក់ទឹកសុទ្ធផង និងតុងតារាងបាល់ផង គ្រាន់បានលុយបន្តិចបន្តួចទុកសំរាប់ប្រើប្រាស់ក្នុងគ្រួសារ ពីព្រោះឥឡូវនេះ ផ្នែកវស័យសិល្បៈ ដូចជាមិនសូវមានការសម្តែងទេ ទើបធ្វើអោយគាត់ពិបាករកលុយ ទុកផ្គត់ផ្គង់គ្រួសារ ។

ការប្រកាសដាក់លក់ផ្ទះ២កន្លែង និងដីឡូតិ៌នេះ​ ជាបន្ទាន់​ គឺជាការពិត ព្រោះលោក សង់ សេត បានបញ្ជាក់ថា នេះមិនមែនជាការលេងកំប្លែងនោះទេ ព្រោះលោក​ ជាពិតមានផលវិបាករបស់លោកមែន ព្រោះឪពុកលោក កំពុងមានជម្ងឺ​ តម្រូវអោយលោក រកថវិការសំរាប់ព្យាបាលជំងឺរបស់ឪពុកលោក គឺ​ នាយ សង់ សុីស ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម