Connect with us

ដឹងទេ លោក ហេង នរៈកក្កដា មិនត្រឹមតែញៀនថ្នាំទេថែមទាំងបំផ្លាញទ្រព្យសម្បត្តិគ្រួសារទៀតផង (មានវីដេអូ)

ភ្នំពេញ ÷ លោក ហេង នរៈកក្កដា គឺជាតារាសម្តែងដែលកំពុងល្បីឈ្មោះនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងចេញមុខស្ទើរតែគ្រប់កម្មទូរទស្សន៍ ជាពិសេសនោះ លោកបានសម្តែងរឿងភាគ និង រឿងខ្នាតធំជាច្រើនរហូតដល់គ្មានពេលសម្រាកផ្ទាល់ខ្លួន។


ជាក់ស្តែង លោក ហេង នរៈកក្កដា ដែលមានឈ្មោះ សត្យា (ឈ្មោះក្នុងរឿង) បានចូលរួមសម្តែងជាតួអង្គសំខាន់មួយនៅក្នុងរឿង “ប្រអប់ចោលទុក្ខ” ដែលកំពុងតែចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ MyTV ដែលនៅក្នុងឈុតមួយនោះ លោកត្រូវសម្តែងជាតួរអ្នកញៀនថ្នាំ មិនអាចគ្រប់គ្រងលើខ្លួនឯងបានរហូតចូលទៅដល់ក្នុងផ្ទះ លួចយកទ្រព្យសម្បត្តិពី ឪពុកម្តាយ របស់គាត់ ព្រមទាំងធ្វើអោយលោកទាំងពីរឈឺចាប់ស្រក់ទឹកភ្នែកស្ទើររៀងរាល់ថ្ងៃ ។
សាច់រឿងដែលកំពុងឆ្លុះបញ្ចាំងពីសង្គមបច្ចុប្បន្ន នឹងត្រូវយកមកបញ្ចាំងជូនទស្សនិកជន លើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់នៅក្នុងរឿង “ប្រអប់សំបុត្រចោលទុក្ខ” ដែលនឹងចាក់ផ្សាយរៀងរាល់ថ្ងៃ ច័ន្ទ ដល់ ព្រហ វេលាម៉ោង ៧ យប់។

សូមកុំភ្លេចរង់ចាំទស្សានា!

សូមទស្សនាវីដេអូ៖

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម