កម្ពុជា-ថៃ ឯកភាពពង្រឹងនូវកិច្ចសហប្រតិបត្តិការងារត្រួតពិនិត្យគ្រឿងញៀនឆ្លងកាត់ព្រំដែន
ភ្នំពេញ ÷ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានទទួលជួបឯកឧត្តម ផាន់យ៉ារ៉ាក់ ភូលថាប់ ឯកអគ្គរាជទូតថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។
ក្នុងជំនួបនោះ ដើម្បីសំដៅធានាប្រសិទ្ធភាពលើការងារត្រួតពិនិត្យគ្រឿងញៀន ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានស្នើសុំការជួយពីភាគីថៃ ជួយដល់កម្ពុជា ដូចជា ៖
- ជួយពង្រឹងយន្តការត្រួតពិនិត្យគ្រឿងញៀន ពង្រឹងសមត្ថភាពមន្រ្តីការិយាល័យទំនាក់ទំនងព្រំដែន BLO និងការអនុវត្តផែនការភូមិសគ្មានគ្រឿងញៀនសំដៅទប់ស្កាត់ការចរាចរណ៍គ្រឿងញៀនឆ្លងកាត់ព្រំដែន។ ចំពោះការអនុវត្តផែនការភូមិសគ្មានគ្រឿងញៀនកម្ពុជា នឹងធ្វើជាសិក្ខាសាលាដកបទពិសោធន៍នៅខេត្តស្ទឹងត្រែង។
- បន្តចូលរួមអនុវត្តគម្រោងសុវត្ថិភាពទន្លេមេគង្គ។
- បន្តជួយលើការងារកសាងហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាលដោយស្មគ្រ័ចិត្តនិងផ្អែកលើសហគមន៍នៅខេត្តព្រះសីហនុ ។
- បន្តជួយពង្រឹងសមត្ថភាពអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ពង្រឹងសមត្ថភាពមន្រ្តីជំនាញ និងផ្តល់ឧបករណ៍ដល់មន្ទីរពិសោធន៍គ្រឿងញៀន។
- បន្តកម្មវិធីធ្វើទស្សនកិច្ចសិក្សាដកពិសោធន៍ការងារត្រួតពិនិត្យគ្រឿងញៀនដល់មន្រ្តីអនុវត្តច្បាប់កម្ពុជា។
- ជួយគាំទ្រនិងការពារដល់ពលករកម្ពុជាដែលបាននិងកំពុងបំពេញការងារនៅប្រទេសថៃ។
ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ក៏បានមានជម្រាបជូនពីលទ្ធផលកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀនកម្ពុជា-ថៃ នាពេលកន្លងមក ដូចជា៖
- ភាគីថៃបានជួុយបណ្តុះបណ្តាលមន្រ្តីជំនាញ និងជួយកសាងមជ្ឈមណ្ឌលព្យាបាលលើថវិកាគាំទ្រជាង៥២លានបាត ពីឆ្នាំ២០១៤-២០១៨ (នៅឆ្នាំ២០១៧ បានជួយកសាងមជ្ឈមណ្ឌលព្យាបាលនៅខេត្តព្រះសីហនុ លើថវិកាជាង៤០លានបាត)។
- ជួយពង្រឹងសមត្ថភាពអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិង ផ្តល់សម្ភារបច្ចេកទេសដល់មន្ទីរពិសោធន៍គ្រឿងញៀន។
- ពង្រឹងដំណើរការការិយាល័យទំនាក់ទំនងព្រំដែន BLOក្នុងគោលដៅទប់ស្កាត់បទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែន។
ជាមួយនឹងលទ្ធផលខាងលើ ឯកឧត្តម នាយឧត្តមសេនីយ៍កែ គឹមយ៉ាន ក៏បានជម្រាបជូនភ្ញៀវពីសភាពការណ៍គ្រឿងញៀនទាំងក្នុងក្របខ័ណ្ឌ អនុតំបន់ តំបន់ ពិភពលោក និង នៅកម្ពុជា រួមនិងកិច្ចខិតខំប្រឹងប្រែងតស៊ូប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់សមត្ថកិច្ច ក្រោមការគាំទ្រពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៣ រយ:ពេល១១ខែចុងក្រោយនេះ សមត្ថកិច្ច បានធ្វើការបង្រ្កាបការជួញដូរគ្រឿងញៀនជាច្រើនករណី ដកហូតបាននូវវត្ថុតាងនិងមធ្យោបាយបម្រើដល់សកម្មភាពជួញដូរបានយ៉ាងច្រើនផងដែរ ។
ជាការកិច្ចឆ្លើយតប ឯកឧត្តម ផាន់យ៉ារ៉ាក់ ភូលថាប់ អគ្គរាជទូតថៃ បានឯកភាពទាំងស្រុងលើសភាពការណ៍គ្រឿងញៀនដែលបានលើកឡើងដោយឯកឧត្តម ឧបនាយរដ្ឋមន្រ្តី កែ គឹមយ៉ាន និងទទួលយកនូវរាល់សំណូមពរសំដៅពង្រឹងកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍