Connect with us

តារាចម្រៀងប៉ុប Madonna នៅតែសិចស៊ី និងក្មេងជាងវ័យទោះវ័យ ៦៣ ឆ្នាំហើយក៏ដោយ

កម្សាន្ត៖ រាជនីចម្រៀងប៉ុប Madonna កំពុងធ្វើឱ្យអ្នកគាំទ្រមានភាពភ្ញាក់ផ្អើលលើរូបរាងសិចស៊ីរបស់នាងក្នុងវ័យ ៦៣ ឆ្នាំដែលមានភាពខុសគ្នាឆ្ងាយស្របពេលដែលសម្រស់ហាក់នៅក្មេងខ្លាំងគួរឱ្យភ្ញាក់ផ្អើល។ តារាជើងចាស់រូបនេះ មានភាពយកចិត្តទុកដាក់ខ្លាំងក្នុងការថែទាំងសុខភាព និងសម្រស់ដោយក្រៅពីហាត់ប្រាណហើយនោះ Madonna ថែមទាំងតឹងរឹងបំផុតលើរបបអាហារ។

តារាស្រីរូបនេះបានប្រើតិចនិកថែរក្សារសម្រស់តាមរបៀបជនជាតិជប៉ុនគ្រប់គ្រងរបបអាហារដោយបរិភោគបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងអាហារដែលមានកាឡូរីត្រឹមត្រូវបានក្បួនដើម្បីរក្សាសម្រស់។ ទន្ទឹមនឹងរបបអាហារបានត្រឹមត្រូវហើយនោះ Madonna តែងហាត់រាំ ៥-៦ ថ្ងៃក្នុងមួយសប្តាហ៍ដើម្បីបញ្ចេញជាតិពុល និងរក្សាសម្រស់ឱ្យនៅក្មេងជាងវ័យ។

ការហាត់កាយសម័្ពន្ធ និងកីឡានានា Madonna មិនមែនទើបតែចាប់ផ្តើមឡើយ តែគាត់បានចាប់ផ្តើមហាត់អស់រយៈពេល ២៥ ឆ្នាំមកហើយ ដូចនេះហើយទើបទោះបីជាចូលវ័យ ៦៣ ឆ្នាំក៏ពិតមែន ប៉ុន្តែសុខភាព និងសម្រស់វិញមិនមានភាពទ្រុឌទ្រោមតាមវ័យឡើយ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម