អង្គការអន្តរជាតិ ផ្តល់សាលាជំនាន់ថ្មី នូវរ៉ូបូតចំនួន៨គ្រឿង សម្រាប់បម្រើដល់ការស្រាវជ្រាវផ្នែក បច្ចេកវិទ្យាព័ត៌មានវិទ្យា
ភ្នំពេញ ៖ ឧបករណ៍រ៉ូបូត ចំនួន៨គ្រឿង ត្រូវបានធ្វើការប្រគល់ជូនដល់សាលាជំនាន់ថ្មីចំនួន៤ ដើម្បីផ្តល់ឪកាសអោយសិស្ស បានស្វែងយល់ពីបច្ចេកវិទ្យាព័ត៌មានវិទ្យា កាន់តែទូលំទូលាយ និង ស៊ីជម្រៅ ។
ឧបករណ៍រ៉ូបូតនេះ ជាអំណោយរបស់អង្គការ SPIDER ដែលបានផ្តល់ជូនតាមរយៈអង្គការ InSTEDD iLab Southeast Asia សម្រាប់សាលាជំនាន់ថ្មី នៅវិទ្យាល័យព្រះស៊ីសុវត្ថិ វិទ្យាល័យព្រែកលាប វិទ្យាល័យព្រែកអញ្ជាញ និង វិទ្យាល័យកំពង់ចាម ដោយក្នុងនោះ ក្នុងមួយសាលា ទទួលបានរ៉ូបូតចំនួន ២គ្រឿង ។
លោកស្រី ស៊ុយ ចាន់ណេ អ្នកតំណាងអង្គការ InSTEDD iLab ប្រចាំនៅតំបន់អាស៊ីអាគ្នេយ៏ បានមានប្រសាសន៏ថា ឧបករណ៍រ៉ូបូតទាំងនេះ នឹងបម្រើជាជំនួយដ៏សំខាន់សំរាប់សិស្សឱ្យចេះអនុវត្តនូវទ្រឹស្ដីដែលពួកគេបានរៀនសូត្រ ពោលគឺការសរសេរកូដ ។
លោកស្រី និង ដៃគូសហការដែលមានដូចជាក្រសួងអប់រំ យុវជន និងកីឡា អង្គការKAPE ជឿជាក់យ៉ាងមុតមាំថា ការផ្តល់ជូននូវរ៉ូបូតនេះ គឺពិតជាមានសារៈប្រយោជន៏ណាស់ សម្រាប់ការរៀនសូត្ររបស់សិស្សានុ សិស្សទាំងនោះ។
ឆ្លៀតក្នុងឳកាសនោះផងដែរ លោកស្រី ក៏បានផ្តាំផ្ញើសិស្សានុសិស្សទាំងអស់ អោយយកចិត្តទុកដាក់សិក្សាអោយកាន់តែប្រសើរជាងមុន និងប្រើប្រាស់ រ៉ូបូតទាំងនោះ អោយបានត្រឹមត្រូវតាមតម្រូវការ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍