ក្រុមជម្រើសជាតិអាហ្សង់ទីនហ្វឹកហាត់ចុងក្រោយមុនប៉ះអ៊ីស្លង់យប់នេះ
ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន បានធ្វើការហ្វឹកហាត់ជាចុងក្រោយ ដើម្បីត្រៀមជួប ជាមួយអ៊ីស្លង់នៅយប់នេះ ដែលជាការប្រកួតបើកឆាក ពូល D, FIFA World Cup 2018។
ក្រុមកីឡាករទាំងអស់ រួមទាំងតារាស៊ុតបាល់ Lionel Messi បានទៅហ្វឹកហាត់នៅមូលដ្ឋានរបស់ខ្លួន នាតំបន់ Bronnitsy ភាគនិរតីទីក្រុង Moscow ដែលទីតាំងនេះ មានចម្ងាយតែប៉ុន្មានម៉ែត្រ ប៉ុណ្ណោះពីកន្លែងស្នាក់នៅរបស់ពួកគេ។
ជំនួបរវាងក្រុមជើងឯកពិភពលោក ២សម័យ និងក្រុមជម្រើសជាតិអ៊ីស្លង់ នឹងដំនើរការ ចាប់ពីវេលាម៉ោង ៨យប់នេះ តទៅនាទីលាន Otkritie Arena ទីក្រុង Moscow ដោយមានផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍ Mytv និង CNC ផងដែរ។ ដោយឡែក មុនដល់គូខាងលើនេះ Mytv ក៏មានផ្សាយបន្តផ្ទាល់ ពីជំនួបរវាងបារាំងនិងអូស្ត្រាលី ចាប់ពីវេលាម៉ោង ៥ល្ងាចតទៅ៕

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍