សហរដ្ឋអាមេរិក ផ្តល់ថវិកា ២០ម៉ឺនដុល្លា ដល់កម្ពុជា សម្រាបជួសជុលជណ្តើរខាងជើងប្រាសាទព្រះវិហារ
ភ្នំពេញ ៖ សហរដ្ឋអាមេរិក ផ្តល់ថវិកាចំនួន ២០ម៉ឺនដុល្លាអាមេរិក សម្រាប់ជួយជូសជុលជណ្តើរ ខាងជើងនៃប្រាសាទព្រះវិហារ កម្ពុជា ។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ បានធ្វើឡើងរវាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅ កម្ពុជា ជាមួយនឹងអាជ្ញាធរជាតិព្រះវិហារ នាសារៈមន្ទីរជាតិ ក្រុងភ្នំពេញ ។
បើតាម អាជ្ញាធរជាតិព្រះវិហារ បានអោយដឹងថា ជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារ ជា ជណ្តើរមួយយ៉ាងសំខាន់ ក្នុងចំណោមជណ្តើរ និង ផ្លូវដើរដែលបានតភ្ជាប់មកក្លោងទ្វារគោបុរៈទី៥ នៃប្រាសាទព្រះវិហារ ។ កាលពីសម័យអង្គរ ចន្លោះសតវត្សរ៍ទី៩ និង ទី១២ ជណ្តើរនេះ ប្រ ហែលមានតួនាទីសំខាន់ ទាក់ទងនឹងជំនឿសាសនាហិណ្ឌូ និង បម្រើសហគមន៍ខ្មែរបុរាណរស់នៅភាគខាងជើង ក្នុងការមកគោរពប្រតិបត្តិសាសនា ។
បន្ទាប់ពីបានបោះបង់ចោល និង គ្មានការថែរក្សាជាច្រើនសតវត្សរ៍មក បណ្តាលឲ្យជណ្តើរខាងជើងទទួលរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារធម្មជាតិ និងមនុស្សនាពេលកន្លងមក។ ទោះបីជាអាជ្ញាធរជាតិព្រះវិហារ បានសំអាត កាប់ដើមឈើ ដែលបង្កហានិភ័យនិងធ្វើការស្តារប្រព័ន្ធទឹកបុរាណដែលនៅអមសងខាងដើម្បីបង្វែរមុខទឹក និង បញ្ឈប់ការហូរច្រោះដោយទឹកភ្លៀងមកលើជណ្តើរបុរាណក្តី ក៏វានៅមិនអាចឆ្លើយតបដល់ការងារអភិរក្សជណ្តើរខាងជើងបានទាំងស្រុងនៅឡើយទេ ពោលវាគ្រាន់តែកាត់បន្ថយការខូចខាតខ្លះប៉ុណ្ណោះ ។
សូមបញ្ជាក់ផងដែរថា ក្រៅពីផ្តល់ថវិកាសម្រាប់ជួយជូសជុលជណ្តើរខាងជើងនៃប្រាសាទព្រះវិហារ សហរដ្ឋអាមេរិក ក៏បានចុះហត្ថលេខាបន្តអនុស្សរណៈយោគយល់ស្ដីពីការដាក់កម្រិតហាមប្រាមនូវការនាំចូលបុរាណវត្ថុរបស់កម្ពុជា ទៅសហរដ្ឋអាមេរិក សម្រាប់រយៈពេល៥ឆ្នាំ គិត ពី ឆ្នាំ២០១៨-២០២៣ ។
លោកជំទាវ ភឿង សកុណា បានចាត់ទុក ការចុះហត្ថលេខាបន្តនៃអនុស្សរណៈនេះ បានបង្ហាញ ពីការប្តេជ្ញាចិត្ត ពីសំណាក់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីគាំទ្រការថែរក្សាបេតិកភណ្ឌវប្បធម៌កម្ពុជា សម្រាប់ប្រយោជន៍ដល់ប្រជាជនខ្មែរ សហគមន៍អន្តរជាតិនិងសម្រាប់អ្នកជំនាន់ក្រោយ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍