ការនាំចេញទំនិញពីកម្ពុជា ទៅទីផ្សារសហរដ្ឋអាមេរិក កំពុងមានកំណើនខ្លាំង
ភ្នំពេញ ៖ ការនាំចេញទំនិញពីកម្ពុជាទៅអាមេរិក ក្នុងរយៈពេល ៩ខែ ឆ្នាំ ២០១៨ នេះ មានអត្រាកំណើនរហូតដល់ ២៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧ នេះបើតាមទិន្នន័យពាណិជ្ជកម្មរបស់រដ្ឋាភិបាលអាមេរិក ដែលទើបធ្វើបច្ចុប្បន្នភាព ។
បើតាមការចុះផ្សាយទិន្នន័យពីការិយាល័យស្ថិតិរបស់ក្រសួងពាណិជ្ជកម្មអាមេរិក បានបង្ហាញថា កម្ពុជា បាននាំចេញទំនិញទៅអាមេរិកមានតម្លៃ ជាទឹកប្រាក់ចំនួន ២,៨៦ ពាន់លានដុល្លារ ក្នុង រយៈពេលពីខែមករា ដល់ខែ កញ្ញា ឆ្នាំ២០១៨ គឺកើនឡើង ២៧ ភាគរយ ។ ដោយឡែក អាមេរិក បាននាំចេញទំនិញ មានតម្លៃ ៣២២ លានដុល្លារ មកកម្ពុជា នៅក្នុងអំឡុងពេលដូចគ្នានេះ ដែល មានការកើនឡើង ១២ ភាគរយធៀបនឹងឆ្នាំ ២០១៧ ។
ផលិតផលសម្លៀកបំពាក់ និងស្បែកជើង ជាទំនិញដែលកម្ពុជា នាំចេញភាគច្រើនទៅទីផ្សារអាមេរិក ខណៈដែលទំនិញជាសម្ភារៈធ្វើដំណើរ ដូចជា វ៉ាលីស និងកាបូប ទទួលបានការអនុគ្រោះពន្ធ ទៅអាមេរិកកាលពីខែ កក្កដា ឆ្នាំ ២០១៦ ។
មានការព្យាករណ៍ទុកថា ការនាំចេញទំនិញពីកម្ពុជា ទៅទីផ្សារអាមេរិក នឹងនៅតែមានភាពវិជ្ជមាន ខណៈអាមេរិក បានសម្រេចចិត្តបង្កើនពន្ធនាំចូលលើទំនិញរបស់ប្រទេសចិន ដែលធ្វើឲ្យតម្លៃទំនិញរបស់ប្រទេសចិន ទៅទីផ្សារអាមេរិកកាន់តែខ្ពស់ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍