Connect with us

អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូចាស់ នឹងត្រូវអស់សុពលភាពប្រើប្រាស់នៅត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨

ភ្នំពេញ ៖ អគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ អំពាវនាវដល់ប្រជាពលរដ្ឋដែល កំពុងប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូចាស់ ទៅបំពេញបែបបទស្នើរសុំអត្តសញ្ញាណ ប័ណ្ណគំរូថ្មី ។ ការអំពាវនាវនេះ បានធ្វើឡើងដោយសារតែអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូចាស់ទាំងអស់ ដែលប្រជាពលរដ្ឋខ្មែរ កំពុងតែប្រើប្រាស់ នឹងត្រូវអស់សុពលភាពប្រើប្រាស់ នៅត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ។
ដើម្បីធានានូវសិទ្ធិសេរីភាព និង ផលប្រយោជន៍ស្របច្បាប់ផ្ទាល់ខ្លួន អគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងពីរប្រភេទ ដែលកំពុងប្រើប្រាស់អត្ដសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរគំរូចាស់ទាំងអស់ រួមនឹងប្រជាពលរដ្ឋ ដែលគ្រប់អាយុ១៥ឆ្នាំឡើង ដែលពុំទាន់មានអត្ដសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មី សូមមេត្ដារួសរាន់ទៅបំពេញបែបបទ ស្នើសុំផ្ដល់អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ។


ពលរដ្ឋអាចទៅបំពេញបែបបទស្នើរសុំបាននៅតាមទីតាំង រួមមាន ៖ ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬ អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬ ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ដែលខ្លួនរស់នៅ ឬ ស្នាក់ការផ្ដល់អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានទីតាំងនៅផ្សារទំនើបអ៊ីអនម៉ល២ សែនសុខ រាជធានីភ្នំពេ្ ។
អគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម បានបញ្ជាក់ថា សាមីខ្លួនត្រូវភ្ជាប់ទៅជាមួយនូវឯកសារដូចជា៖ សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ និងអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូចាស់ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម