ម្ហូបខ្មែរមួយចំនួន ត្រូវបានស្តេចចុងភៅ Gordon Ramsay យកទៅចងក្រងជាសៀវភៅមុខម្ហូបអាស៊ីជាពិសេស
ម្ហូប៖ ជាចុងភៅល្បីឈ្មោះជនជាតិអង់គ្លេសមួយរូប Gordon Ramsay ទើបតែបញ្ចប់ការសរសេរសៀវភៅមុខម្ហូបមួយក្បាលដែលក្នុងនោះផ្តោតលើមុខម្ហូបខ្មែរជាពិសេសដែលមានដូចជា ទឹកត្រីបុក ស្ងោរជ្រក់ត្រី មាន់ដុតកូកា និងប្រហុក។
ស្តេចចុងភៅរូបនេះបានបញ្ជាក់ថា លោកស្រឡាញ់ជនជាតិអាស៊ី និងចូលចិត្តម្ហូបអាស៊ី ដូចនេះហើយទើបលោកចង់ស្វែងយល់ពីមុខម្ហូបរបស់ជនជាតិអាស៊ី និងចងក្រងជាសៀវភៅម្ហូបឡើងដោយមានរ៉ាយរ៉ាប់បញ្ជាក់ពីគ្រឿងផ្សំ និងវិសេសធ្វើជាដើម។
គួរបញ្ជាក់ដែរថា ចុងភៅល្បីឈ្មោះរូបនេះធ្លាប់បានមកទស្សនៈកិច្ចប្រទេសកម្ពុជារួចមកហើយ ដោយលោកបានចុះស្នាក់នៅតាមខេត្ត ថែមទាំងចូលព្រៃរកទឹកឃ្មុំមកចម្អិនជាម្ហូបដ៏ឈ្ងុយឆ្ងាញ់ដោយផ្ទាល់ដៃសម្រាប់អ្នកភូមិដែលបានស្វាគមន៍លោកយ៉ាងកក់ក្តៅទៀតផង។
ទោះជាយ៉ាងណា ក្នុងសៀវភៅម្ហូបអាស៊ីនេះមិនមែនមានតែម្ហូបខ្មែរយើងតែមួយមុខឡើយ ពោលគឺមានមុខម្ហូបអាស៊ីឯទៀតដូចជាថៃ វៀតណាម ឡាវជាដើម៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៣ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍