Connect with us

រកឃើញម្ចាស់កំណត់ត្រាដែលទទួលកាតក្រហមលឿនបំផុតហើយ

ប្រេស៊ីល៖ កីឡាករ Kaio Wilker នៃក្លិបលីគបាល់ទាត់ប្រទេសប្រេស៊ីល បានទទួលកាតក្រហមភ្លាមៗ បន្ទាប់ពីអាជ្ញាធរកណ្ដាលផ្លុំកញ្ចែបានត្រឹមតែ១៧វិនាទីប៉ុណ្ណោះ។ នេះជាកំណត់ត្រាថ្មីមួយនៅក្នុងប្រទេសប្រេស៊ីល និងជាកំណត់ត្រាដែលកម្របានឃើញនៅក្នុងពិភពបាល់ទាត់។

កីឡាកររបស់ក្លិប Botafogo ខាងលើ បានហក់ធាក់ចំក្បាលរបស់កីឡាករម្នាក់របស់ក្លិប Treze ។ តាមជាក់ស្ដែង ការប៉ះទង្គិចនេះ បានកើតឡើងបន្ទាប់ពីកញ្ចែផ្លុំត្រឹមតែ ៨វិនាទីប៉ុណ្ណោះ តែដោយសារអាជ្ញាធរត្រូវរត់មកពិនិត្យស្ថានភាពកីឡាករ ទើបដកកាតក្រហមយូរ។

នេះជាការផ្ដល់កាតក្រហមលឿនបំផុតមួយ នៅក្នុងបាល់ទាត់កម្រិតអាជីព។ គេនៅចាំបានថា កាលពីឆ្នាំ២០១៥ កីឡាករ Steven Gerrard របស់ Liverpool ត្រូវទទួលបានកាតក្រហម ពេលប៉ះ Manchester United ក្នុងក្របខណ្ឌ Premier League បន្ទាប់ពីកញ្ចែផ្លុំបាន៣៨វិនាទី។

សារព័ត៌មាន Guardian ធ្លាប់ចុះផ្សាយថា កីឡាករ Giuseppe Lorenzo របស់ក្លិប Bologa ត្រូវទទួលកាតក្រហម ក្នុងពេលត្រឹមតែ១០វិនាទី នៃការប្រកួតទល់នឹងក្លិប Parma នៅក្របខណ្ឌអ៊ីតាលី កាលពីឆ្នាំ១៩៩០។

សូមជម្រាបថា ការប្រកួតនៃលីគប្រេស៊ីលខាងលើ បានបញ្ចប់ដោយក្រុមម្ចាស់ផ្ទះ Treze យកឈ្នះលើ Bontafogo ១-០ កាលពីថ្ងៃព្រហស្បតិ៍ ទី០១ ខែមេសា ឆ្នាំ២០២១៕

(ទស្សនាវីដេអូ)

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម