Connect with us

ពិតអត់ដែលអ្នកគាំទ្រថា Selena មានអ្នកស្អំបេះដូងហើយ?

កម្សាន្ត៖ អំឡុងពេលថតខ្សែភាពយន្ត Only Murders in the Building តារាស្រីល្បីឈ្មោះ Selena Gomez ត្រូវបានគេចាប់អារម្មណ៍ថា នាងហាក់មានភាពស្និទ្ធស្នាលខ្លាំងជាមួយលោក Aaron Dominguez ដោយជារឿយៗតែងឃើញនាងកៀកដៃតារាប្រុសរូបនោះញឺកញាប់ ព្រមទាំងបង្ហាញកាយវិការសន្ទនាគ្នាយ៉ាងស្និទ្ធស្នាលទៀតផង។ ឃើញដូចនេះ អ្នកគាំទ្រនាងមានភាពត្រេកអរជាខ្លាំងដោយយល់ថានាងអាចរកឃើញសុភមង្គលពិតប្រាកដហើយ។

ក្រោយពីទទួលបានពាក្យចចាមអារ៉ាមនេះហើយ Selena បានចេញមុខបដិសេធភ្លាម ដោយបានបញ្ជាក់ថា ពួកគេទាំង ២ ត្រឹមជាមិត្តរួមការងារនឹងគ្នាប៉ុណ្ណោះ ប្រហែលមកពីគ្រប់គ្នាយល់ច្រលំបែបនេះញឹកញាប់ហើយ ទើបគ្មានអ្នកណាហ៊ានសុំស្រលាញ់នាង។ ទោះជាយ៉ាងណា Selena មិនបានបកស្រាយវែងឆ្ងាយឡើយ ព្រោះនាងមិនចូលចិត្តបង្ហាញជីវិតឯកជនជាសាធារណៈឡើយ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម