សមាគមអ្នកកាសែតកម្ពុជា និងថៃ បន្តកិច្ចសហការជួយលើកស្ទួយវិស័យសារព័ត៌មាននៃប្រទេសទាំងពីរ
ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា និង សមាគមអ្នកកាសែតថៃ បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីបន្តធ្វើការរួមគ្នាលើកស្ទួយតួនាទីសារព័ត៌មានផង និងដើម្បីបន្តកិច្ចសហប្រតិបត្តិការសម្រាប់ប្រយោជន៍ទៅវិញទៅមកនៃប្រទេសជិតខាងទាំងពីរ។
ការចុះហត្ថលេខានេះ បានធ្វើឡើងដោយលោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា ជាមួយនឹងលោក ប្រាមេដ ឡិកភិត (Pramed Lekpetch) ប្រធានសមាគមអ្នកកាសែតថៃ និងជាប្រធានសហព័ន្ធអ្នកកាសែតថៃ អំឡុងពេលដែលប្រតិភូថៃ បានមកបំពេញទស្សនៈកិច្ចនៅក្នុង ប្រទេសកម្ពុជា ។
លោក ប៉ែន បូណា បានបញ្ជាក់ថា អនុស្សរណៈមួយនេះ មិនត្រឹមតែមានផលប្រយោជន៍សម្រាប់អ្នកកាសែតរវាងប្រទេសទាំងពីរនោះទេ តែក៏មានសារប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ដែលជាប្រទេសភូមិផងជាប់គ្នាផងដែរ ។ លោក បានអរគុណចំពោះការគាំទ្ររបស់សមាគមអ្នកកាសែតថៃ ចំពោះក្លិបកអ្នកាសែតកម្ពុជា តាំងពីដើមរៀងមករហូតដល់បច្ចុប្បន្ន ។
គួរបញ្ជាក់ ទស្សនកិច្ចរបស់ក្រុមអ្នកកាសែតថៃនៅកម្ពុជា មានរយៈពេល៥ថ្ងៃ ពីថ្ងៃទី៧ ដល់ថ្ងៃទី ១១ ខែវិច្ឆិកា ត្រូវបានរៀបចំឡើងក្នុងក្របខណ្ឌនៃការផ្លាស់ប្តូរទស្សនកិច្ចជាប្រចាំ រវាងសមាគមទាំងពីរ ដែលជាដៃគូនឹងគ្នាតាំងពីឆ្នាំ២០១១ ។ ក្នុងដំណើរទស្សកិច្ចនេះ ប្រតិភូអ្នកកាសែតថៃ នឹងជួបពិភាក្សាការងារជាមួយរដ្ឋលេខាធិការក្រសួង ទេសចរណ៍ ឯកឧត្តម ទិត ចន្ថា និង ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមទាំងទស្សនកិច្ចរមណីយដ្ឋាននានានៅក្នុងខេត្តសៀមរាបផង និងខេត្តកំពង់ធំផងដែរ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍