Connect with us

កូនស្រីរបស់តារាសម្តែង Hawick និង Yang Mi បានត្រឹមនឹករលឹកឪពុកម្តាយពីចម្ងាយ តែមិនអាចជួប

កម្សាន្ត៖ តារាសម្តែង Hawick Lau និង Yang Mi បានបាក់ចិត្តស្រលាញ់គ្នាយ៉ាងឆាប់រហ័ស និងសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាកាលពីឆ្នាំ ២០១៤ និងសម្រេចចិត្តយកកូនភ្លាមផងដែរ។ ប៉ុន្តែ ចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំង ២ បានបញ្ចប់ទៅត្រឹមរយៈពេល ៤ ឆ្នាំប៉ុណ្ណោះ។

ក្រោយលែងលះគ្នាជាស្ថាពរ Hawick ជាអ្នកទទួលបន្ទុកចិញ្ចឹមកូនស្រីដែលមកទល់ពេលនេះមានអាយុ ៦ ឆ្នាំហើយ រីឯតារាស្រី Yang Mi វិញហាក់មិនមានព័ត៌មានលេចឮរំឮកពីកូនឡើយ។ Noemi ជាកូនស្រីរបស់តារាទាំង ២ ដែលស្ថិតក្រោមការមើលថែពីតារាជើងចាស់ហុងកុងលោក Lau Dan ដោយសារ Hawick ត្រូវបំពេញការងារថតខ្សែភាពយន្ត។

ដោយសារមិនបានទទួលបានភាពកក់ក្តៅពីឪពុកម្តាយទើបកូនស្រីតារាសម្តែងទាំង ២ មានក្តីនឹកឪពុកម្តាយជាខ្លាំង។ មួយរយៈនេះ Hawick ជាប់បំពេញការងារថតខ្សែភាពយន្តនៅប្រទេសចិន រីឯ Yang Mi មិនត្រូវបានខាងក្រុមគ្រួសារ Hawick បញ្ជាក់ឡើយ។

សម្រាប់កាលវិភាគថតមានភាពមមាញឹកខ្លាំង ទើបឪពុកកូនទាំង ២ មិនសូវបានជួបគ្នា ដូចនេះរាល់ពេលដែល Hawick ទៅផ្ទះម្តងៗ Noemi មិនព្រមលែងដៃឪពុកឡើយ ព្រោះនាងខ្លាចឪពុកទៅចោលទៀត។ អ្វីដែលអ្នកទាំង ២ អាចធ្វើបានរាល់ពេល Hawick ជាប់រវល់ការងារ គឺបានត្រឹមវីដេអូខលជាមួយគ្នាពីចម្ងាយប៉ុណ្ណោះ៕

ប្រភព៖ Jaynestars

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម