Connect with us

Jesse Lingard បង្កើតកំណត់ត្រាដែលគេមិនអាចនឹងស្មានដល់នៅ West Ham

អង់គ្លេស៖ យោងតាម Twitter របស់ OptaJoe បានឱ្យដឹងថា មិនមានកីឡាករណាម្នាក់បានចូលរួមក្នុងការរកគ្រាប់បាល់នៅ Premier League ច្រើនជាងកីឡាករ Jesse Lingard ឡើយ ចាប់តាំងពីការបង្ហាញខ្លួនជាលើកដំបូងឱ្យក្រុម West Ham នៅថ្ងៃទី ៣ ខែកុម្ភៈ (រកបាន៦ គ្រាប់ និងជួយឱ្យរកគ្រាប់បានចំនួន ៣ដង)។

Jesse Lingard មិនសូវបានបង្ហាញខ្លួនជាជម្រើស១១នាក់ដំបូងឡើយ ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ដែលធ្វើឱ្យកីឡាករវ័យ ២៨ ឆ្នាំរូបនេះហាក់ដូចជាមានអារម្មណ៍ថារីករាយនៅពេលខែមករាបានមកដល់។ Jesse Lingard ពីកីឡាករដែលត្រូវបានគេបំភ្លេចចោលទៅជាកីឡាករម្នាក់ដែលមានទម្រង់លេងល្អបំផុតនៅក្នុងក្របខណ្ឌ Premier League ដោយស្ថិតិរបស់កីឡាកររូបនេះឥឡូវនេះឆ្លុះបញ្ចាំងពីស្តង់ដារបស់គាត់ក្នុងចំណោមកីឡាករល្អបំផុតនៅក្នុងក្របខណ្ឌ Premier League។

អតីតខ្សែបម្រើក្រុមបិសាចក្រហម Manchester United បានចូលរួមជាមួយក្រុម West Ham ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេលខ្លី ហើយអ្វីដែលនៅសល់គឺជាប្រវត្តិសាស្ត្រ។ ការលេងដ៏អស្ចារ្យរបស់ Jesse Lingard ទល់នឹងក្រុមចចកខ្មៅ Wolves នៅរាត្រីថ្ងៃច័ន្ទ គឺគ្រាន់តែជាការបង្ហាញនូវការលេងដ៏អស្ចារ្យពីកីឡាករអន្តរជាតិអង់គ្លេសរូបនេះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម