Connect with us

មើលពីក្រោយស្មានតែស្រីស្អាតមកពីណា ការពិតគឺ ចេន តារាចម្រៀងសំឡេងស្រទន់សោះ

ភ្នំពេញ៖ ចេន គឺជាតារាចម្រៀងល្បីឈ្មោះមួយរូបក្នុងស្រទាប់យុវវ័យ ដែលបទនីមួយៗរបស់លោក តែងទទួលបានការគាំទ្រខ្លាំងដោយសារអត្ថន័យពិតជាចាក់ដោយអារម្មណ៍អ្នកស្តាប់មិនស្ទើរឡើយ។ ភាគច្រើនតារារូបនេះ តែងនិពន្ធបទចម្រៀងដែលត្រូវនឹងសាច់រឿងពិតរបស់យុវវ័យសម័យនេះបែបស្នេហា មនោសញ្ចេតនា លន្លង់លន្លោចតាម។

ក្រៅពីអត្ថន័យបទចម្រៀងចាក់ដោតហើយនោះ អ្វីដែលធ្វើឱ្យតារារូបនេះ កាន់តែទទួលបានការចាប់អារម្មណ៍រឹតតែខ្លាំងទៀតនោះគឺ សំឡេងដ៏ស្រទន់ ផ្អែមល្ហែម បានស្តាប់ហើយពិតជាជក់ចិត្តរកថាមិនត្រូវ។

ក្រឡេកមើលពីរូបភាពប៉ុន្មានសន្លឹកដែល ចេន បានចែករំលែកលើបណ្តាញសង្គមថ្មីៗនេះធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលនឹងផ្ទុះសំណើចជាខ្លាំងដោយគ្រប់គ្នាស្មានថា ចេន បង្ហោះរូបសង្សារ ឬ ជាស្រីស្អាតមកពីណា ការពិតគឺជារូបលោកខ្លួនឯងដែលខំវែងសក់កៀបដង្កៀបពីចំហៀងដើម្បីធ្វើឱ្យអ្នកគាំទ្រកម្សាន្តអារម្មណ៍សោះ។

បន្ថែមពីនោះផងដែរ ចេន ក៏បាននិយាយបែបលេងសើចក្នុង comments ថា៖ “សើចចំអកបងឱ្យហើយទៅ បទថ្មីចេញទឹកភ្នែកទឹកសម្បោរ រកអ្នកជូតឱ្យផង”។ ដោយពាក្យទាំងនេះបានបញ្ជាក់ឱ្យដឹងថា ឆាប់ៗនេះ ចេន នឹងចេញបទចម្រៀងកំសត់ទៀតហើយសម្រាប់អ្នកគាំទ្រដែលបានទន្ទឹងរង់ចាំអស់រយៈពេលជាយូរ៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម