ទន្ទឹងរង់ចាំអស់រយៈពេលជាយូរ ពេលនេះ Myolie ស្វាគមន៍កូនប្រុសទី ៣ បានដោយសុវត្ថិភាព
ហុងកុង៖ តារាសម្តែងស្រីឆ្នើមប្រចាំហុងកុង Myolie ទើបតែទទួលបានសមាជិកថ្មីម្នាក់ទៀតជាកូនប្រុសទី ៣ ដែលនាង និងស្វាមីបានទន្ទឹងរង់ចាំអស់រយៈវត្តមានកូនប្រុសពៅពេលជាយូរមកហើយ។ ក្នុងរូបភាពមួយចំនួនដែល Myolie បានចែករំលែកឃើញថា កូនប្រុសទាំង ២ របស់នាងហាក់រីករាយមិនស្ទើរឡើយដែលមានសមាជិកថែមម្នាក់ទៀតលេងជាមួយ ដោយកូនប្រុសច្បងបានយកដៃអង្អែលថ្ពាល់ប្អូនពៅទើបកើតថ្នមៗហាក់ពេញចិត្តជាខ្លាំង។
អំឡុងពេលនេះ គឺជាពេលវេលាមួយដែលនាង និងស្វាមីមមាញឹកច្រើនក្នុងការថែទាំកូនតូច ក៏ដូចជាសុខភាពផងដែរ។ គួរបញ្ជាក់ដែរថា តារាស្រីរូបនេះមិនត្រឹមតែទទួលបានជោគជ័យក្នុងរឿងស្នេហាឡើយ សូម្បីតែអាជីពសិល្បៈវិញក៏មានការគាំទ្រខ្ពស់មិនណយដែរ ជាក់ស្តែងអំឡុងពេលពរពោះកូនទី ៣ ក៏ដោយក៏នៅមានការងារទាក់ទងនាងឱ្យធ្វើហូហែរថែមទាំងបញ្ចប់ទៅដោយរលូនទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ នាងថែមទាំងទទួលបានពានរង្វាន់ជាតារាសម្តែងស្រីឆ្នើមប្រចាំឆ្នាំ ២០២០ ទៀតផងដែលសមិទ្ធផលទាំងនេះ ពិតជាធ្វើឱ្យនាងរំភើបរកពាក្យនិយាយមិនចង់ចេញនៅថ្ងៃទទួលពានរង្វាន់៕
អត្ថបទ៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍