Connect with us

“សល់​តែ ២​ថ្ងៃ​ ទៀត​ប៉ុណ្ណោះ” “ដំណើរជីវិត” កម្មវិធីថ្មីស្តីអំពី ជីវិតពិតក្រោយរងគ្រោះដោយសារជំងឺកូវីដ-១៩ មានផ្សាយនៅតែ CTN, MyTV, CNC និង CBS Digital

ភ្នំពេញ៖ កម្មវិធីថ្មី “ដំណើរជីវិត” នឹងលាតត្រដាងអំពីរឿងរ៉ាវជីវិតពិត ទាក់ទងនឹងព្រឹត្តិការណ៍ជំងឺកូវីដ-១៩ ដែលជាមេរោគដ៏កាចសាហាវឥតត្រាប្រណី កំពុងរាតត្បាតពាសពេញពិភពលោក រួមទាំងប្រទេសកម្ពុជា ផងដែរ។


 
ចាប់តាំងពីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កើតឡើង មកទល់ពេលនេះ បានបណ្តាលឱ្យមានអ្នកស្លាប់ រួមទាំងអ្នកកំពុងសម្រាកព្យាបាលក៏បន្តកើនឡើងច្រើនផងដែរ ទន្ទឹមនឹងនោះ ក៏មានអ្នកជាសះស្បើយ ជាបន្តបន្ទាប់ សម្រាប់កម្ពុជា។  
 
ក្តីសោកសង្រេងក្រៀមក្រំបំផុត បានកើតឡើងលើក្រុមគ្រួសារ លោក ហួរ ឡាវី ជាតារាចម្រៀងជើងចាស់ដ៏ល្បីមួយរូប ដែលបានរងគ្រោះដោយសារជំងឺកូវីដ-១៩។ ក្នុងមួយប៉ព្រិចភ្នែក ស្ទើរមិនគួរឱ្យជឿនោះ គឺលោកបានបាត់បង់ភរិយាជាទីស្រឡាញ់ពេញបេះដូង ដែលបានចាប់ដៃគ្នាជាគូ ប្រឹងប្រែងតស៊ូសាងគ្រួសារអស់រយៈពេលជាង៣០ឆ្នាំមកនេះ។


 
អ្វីដែលធ្វើឱ្យទស្សនិកជនទប់ទឹកភ្នែកមិនបាននោះ លោក ហួរ ឡាវី បានផ្តាំភរិយាចុងក្រោយថា៖ «បងចាំអូនមកផ្ទះវិញ យើងជុំគ្រួសារយើងវិញណាប្រពន្ធសម្លាញ់» មុនភរិយាត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យ។ តែចុងក្រោយ បានត្រឹមអង្គុយសម្រក់ទឹកភ្នែកមើលរូបថត អមដោយពន្លឺភ្លើងទៀនធូប មុខកោដ្ឋធាតុប្រពន្ធដោយក្តីខ្លោចផ្សា ស្រងេះស្រងោចឥតឧបមា បន្ទាប់ពីភរិយារបស់លោកបានទទួលមរណភាព។
 
ដូចនេះ ទស្សនិកជន ដែលចង់ដឹងកាន់តែច្បាស់ពីរឿងរ៉ាវនៃព្រឹត្តិការណ៍របស់លោក ហួរ ឡាវី និងក្រុមគ្រួសារយ៉ាងណានោះ សូមរង់ចាំទស្សនាក្នុងកម្មវិធី «ដំណើរជីវិត»  តាមរយៈទូរទស្សន៍ទាំងបីស្ថានីយ CTN, MyTV, CNC និង CBS Digital ផងដែរ ក្នុងពេលដំណាលគ្នាតែម្តង! នៅរៀងរាល់ ថ្ងៃ សុក្រ វេលាម៉ោង ៧ និង ៣០ នាទីយប់៕


 
 
តោះនាំគ្នា ចុច Like page ទុកឱ្យហើយទៅ ណ៎!!!
https://www.facebook.com/ctnlifestory/videos/3617251378398126
 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម