Connect with us

បុគ្គលិកមន្ទីរពេទ្យកាល់ម៉ែតម្នាក់បានស្លាប់ ក្រោយអាជ្ញាធររាជធានីប្រកាសថាគាត់ វិជ្ជមានកូវីដ១៩

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់មន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងថា លោក ប៊ុន ទិវា ជាអ្នកបច្ចេកទេសមន្ទីរពិសោធន៍ បម្រើការងារនៅផ្នែកមន្ទីរពិសោធន៍នៃមន្ទីរពេទ្យកាល់ម៉ែត បានទទួលមរណភាព កាលពីថ្ងៃពុធ ទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១:៥៥នាទីព្រឹក ក្នុងអាយុ៤៧ឆ្នាំ ដោយរោគាពាធ។

ការទទួលមរនភាពរបស់សពលោក ប៊ុន ទិវា បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសកាលពីថ្ងៃទី០៤ ខែមេសា ថា លោក បានទទួលលទ្ធផលតេស្តមានវិជ្ជមានកូវីដ១៩ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១។ សពលោក មានទីលំនៅផ្ទះលេខ ៥ G ផ្លូវផ្សារស្ទឹងមានជ័យថ្មី ក្រុមទី១ ភូមិទ្រា ៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម