Connect with us

ក្រសួងប្រកាសពីករណីស្លាប់បុរសខ្មែរចំនួន ០២នាក់ទៀត ដោយសារជំងឺកូវីដ១៩

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសថា យោងតាមការផ្តល់ព័ត៌មានពីមន្ទីរពេទ្យហ្លួងម៉ែ បានឱ្យដឹងថា បុរសជនជាតិខ្មែរ អាយុ ៦៨ឆ្នាំ ដែលរស់ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមាន ជ័យ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០១:៤០នាទី រំលងអាធ្រាត និងបុរសជនជាតិខ្មែរអាយុ ៤៩ឆ្នាំ រស់នៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្លាប់ បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១:៥៥នាទីព្រឹក ។

-ករណីបុរសជនជាតិខ្មែរដែលមានអាយុ ៦៨ឆ្នាំ បានរកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២១ដែលបញ្ជាក់ដោយមន្ទីរពិសោធន៍ជាតិសុខភាពសាធារណៈ ហើយត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យហ្លួងម៉ែ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នៅវេលាម៉ោង ០១:៣០នាទីរំលងអាធ្រាត្រ ពេលមកដល់មន្ទីរពេទ្យអ្នកជំងឺស្ថិតនៅក្នុងស្ថានភាពគ្មានសញ្ញា សន្លប់បាត់ស្មារតី ក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះដោយធ្វើចលនាបេះដូង និងជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន អ្នកជំងឺក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០១:៤០នាទីរំលងអាធ្រាត ។

-ករណីបុរសជនជាតិខ្មែរអាយុ ៤៩ឆ្នាំ អ្នកជំងឺត្រូវបានបញ្ជាក់ថាមានវិជ្ជមានកូវីដ១៩ ដោយមន្ទីរពិសោធន៍ជាតិសុខភាពសាធារណៈដូចគ្នា ពេលមកដល់មន្ទីរពេទ្យ អ្នកជំងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហត់ដង្ហក់ខ្លាំង ក្រុមគ្រូពេទ្យបានខិតខំធ្វើការព្យាបាល តាមលក្ខណៈបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែដោយសារអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរការវិវត្តិជំងឺពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្ងន់ធ្ងរឡើងៗ រហូតដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១:៥៥នាទី អ្នកជំងឺក៏បានស្លាប់បាត់បង់ជីវិត។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖

-ករណីបុរសជនជាតិខ្មែរអាយុ ៦៨ឆ្នាំខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវ ធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ-១៩។

-ករណីបុរសជនជាតិខ្មែរអាយុ ៤៩ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាវ និងរលាកសួតសងខាងធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ -១៩ ។

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម