ទីបំផុត Paing Takhon ត្រូវបានយោធាសម្រុកចូលផ្ទះចាប់ខ្លួនម៉ោង ៥ភ្លឺ ទាំងខ្លួនកំពុងមានជំងឺធ្ងន់
មីយ៉ាន់ម៉ា៖ ស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ាកាន់តែក្តៅគគុកខ្លាំងឡើយ ក្រោយតារាល្បីៗជាច្រើននាក់ បានចេញមុខចែកចាយព័ត៌មានទាំងក្នុងបណ្តាញសង្គម និងកាលពីពេលថ្មីៗនេះសូម្បីតែបវរកញ្ញាមីយ៉ាន់ម៉ា ២០២០ ក៏បានលើកមកនិយាយលើឆាកកំពុងប្រកួតនៅប្រទេសថៃរហូតនាងបានក្លាយជាបុគ្គលមួយរូបដែលស្ថិតក្នុងស្ថានភាពអសុវត្ថិភាពបំផុត។
យ៉ាងណាមិញ នៅព្រឹកថ្ងៃទី ០៨ ខែមេសា នេះបងស្រីរបស់តារាបង្ហាញម៉ូតល្បីឈ្មោះ Paing Takhon បានសរសេរលើគណនីបណ្តាញសង្គមរបស់ខ្លួនថា ក្រុមយោធាជាច្រើននាក់បានសម្រុកចូលផ្ទះប្អូនប្រុសខ្លួនវេលាម៉ោង ៥ ទៀបភ្លឺនេះ និងចាប់ខ្លួនយកទៅបាត់ធ្វើឱ្យគ្រួសារមានក្តីបារម្ភជាខ្លាំង មិនដឹងថាពេលនេះប្អូនប្រុសយ៉ាងណាទៅហើយ។
មួយរយៈចុងក្រោយនេះ Paing Takhon កំពុងមានជំងឺធ្ងន់ ដូចនេះលោកមិនអាចប្តូរទៅកន្លែងដែលមានសុវត្ថិភាពដើម្បីគេចពីក្រុមយោធាឡើយ។
គួរបញ្ជាក់ដែរថា ពេលនេះគណនីបណ្តាញសង្គម ក៏ដូចជា Instagram របស់លោកលែងដំណើរការមិនអាចបើកមើលអ្វីបានឡើយ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍