Connect with us

អ្នកនាង គង់ ចាន់ស្រីមុំ ក្លាយជាអ្នកម្តាយដ៏គួរឱ្យស្រឡាញ់ បន្ទាប់ពីបាត់មុខពីសិល្បៈ

តារាសម្ដែងអ្នកនាង គង់ ចាន់ស្រីមុំ បន្ទាប់ពីឈប់ប្រឡូកក្នុងសិល្បៈ អ្នកនាងកំពុងតែរវល់ជាមួយនឹងអាជីវកម្មយ៉ាងខ្លាំង ក្នុងការគ្រប់គ្រងហាង ។ បន្ថែមលើនេះដែរ អ្នកនាង ក៏បានក្លាយទៅជាអ្នកម្តាយដែលគួរឲ្យស្រឡាញ់ក្នុងការមើលថែកូនស្រីរបស់ខ្លួនផងដែរ។ អ្នកនាងបាននិយាយថា ការមើលថែកូនគឺមានការលំបាកក៍ពិតមែន ប៉ុន្តែវាមិនមែនជាការចោតអ្វីនោះទេ ព្រោះវាជាសេចក្ដីស្រឡាញ់។ គ្រាន់តែក្រឡេកឃើញរូបថតជាច្រើនដែលអ្នកនាង គង់ ចាន់ស្រីមុំ ផ្តល់ក្តីស្រឡាញ់ចំពោះកូន ក្នងការមើលថែកូន បានធ្វើឱ្យមហាជនកោតសរសើមិនដាច់ពីមាត់ ព្រោះគេសង្កេតឃើញថាមានតារាមួយចំនួនធ្វើមិនបានដូចគាត់នោះទេ ។

អ្នកដែលនៅស្រឡាញ់គាំទ្រអ្នកនាង គង់ ចាន់ស្រីមុំ បានបន្តថាគាត់នៅតែស្រឡាញ់ និងគាំទ្រ ទោះគាត់បានលារឈប់ពីសិល្បៈក៏ដោយ ពីព្រោះគឺជាមនុស្សល្អហើយមានចរិកស្លូតបូត មិនចេះរករឿងអ្នកណានោះទេ ។ ទោះជាយ៉ាងណាក៏ដោយក៏អ្នកនាង គង់ ចាន់ស្រីមុំ ក៏សូមអរគុណបងប្អូនដែលបានគាំទ្រគាត់៕

 

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម