Connect with us

ខេត្តបន្ទាយមានជ័យ ចាប់ផ្ដើមអនុវត្តបម្រាមគោចរ មិនឱ្យធ្វើចរាចរណ៍ពីម៉ោង៨យប់ដល់៥ភ្លឺ

បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន រយៈពេល២សប្ដាហ៍ គិតចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដោយអនុវត្តបម្រាមគោចរ និងវិធានការផ្សេងៗទៀត ចាប់ពីម៉ោង ៨យប់ដល់ ៥ភ្លឺ នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ លើកលែកតែករណីចាំបាច់។

រដ្ឋបាលខេត្ត ក៏បានសម្រេចផ្អាកនូវអាជីវកម្មតូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីយដ្ឋាននៅតាមសណ្ឋាគារ ។ល។ ព្រមទាំងការជួបជុំទទួលទានអាហារ និងភេសជ្ជៈ ឬគ្រឿងស្រវឹង ចាប់ពីម៉ោង ៨យប់ដល់ ៥ភ្លឺ រយៈពេល២សប្ដាហ៍ផងដែរ លើកលែងតែករណីចាំបាច់៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម