Connect with us

ផ្ទុះកូវីដក្នុងសង្គមតារាថៃលើកនេះ អ្នកពាក់ព័ន្ធសុទ្ធតែជាតារាល្បី

ប្រទេសថៃ៖ ថ្មីៗនេះ វីរុសកូវីដ១៩បានផ្ទុះឡើងសាជាថ្មីនៅប្រទេសថៃ ដែលព្រឹត្តិការណ៍លើកនេះបានផ្ទុះក្នុងសង្គមតារារហូតតារាល្បីៗជាច្រើនរូប បានជាប់ពាក់ព័ន្ធ និងកំពុងឃុំខ្លួន ១៤ ថ្ងៃផងដែរ។

មកទល់ពេលនេះ តារាសម្តែង Bank បានរកឃើញថាមានវិជ្ជមានកូវីដ១៩ហើយ ពេលនេះលោកក៏បានទៅសម្រាកព្យាបាលដោយអំពាវនាវឱ្យគ្រប់គ្នាថែរក្សាសុខភាព និងប្រុងប្រយ័ត្នឱ្យបានខ្ពស់។

ក្រោយទទួលដំណឹងថាកូវីដបានផ្ទុះក្នុងសង្គមតារាបែបនេះ អ្នកគាំទ្រជាច្រើនមានក្តីព្រួយបារម្ភជាខ្លាំង ដោយសង្ឃឹមថា តារាឯទៀតដែលជាប់ពាក់ព័ន្ធមានដូចជា Push Dj និងភរិយា, Naphat, Ton, និងតារាល្បីៗជាច្រើននាក់ទៀតអាចចៀសផុតពីគ្រោះលើកនេះ៕

ប្រភព៖ Thai Star FanPage

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម