Connect with us

រដ្ឋមន្ត្រីថៃ ប្រាប់ពីគម្រោងដែលអនុញ្ញាតឱ្យទេសចរមកពីប្រទេសអាស៊ានខ្លះ ចូលដោយមិនធ្វើចត្តាឡីស័ក

ថៃ៖ លោករដ្ឋមន្ត្រីក្រសួងកីឡា និងទេសចរណ៍ នៃប្រទេសថៃ បានបង្ហើបថា គម្រោងដែលអនុញ្ញាតឱ្យទេសចរចេញ-ចូលប្រទេសថៃ កំពុងត្រូវបានពិភាក្សាជាមួយភាគីប្រទេសសិង្ហបុរី។

លោក ភីផាត រ៉ាត់ឆាឃីតប្រាខាន់ (Phiphat Ratchakitprakarn) រដ្ឋមន្ត្រីកីឡា និងទេសចរណ៍ បានឱ្យដឹងថា ថៃ និង សិង្ហបុរី កំពុងពិភាក្សាពីគម្រោង Travel Bubble ដែលអាចឱ្យទេសចរនៃប្រទេសទាំងពីរ ចេញចូលគ្នាបាន ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កនោះឡើយ។

សូមជម្រាបថា ថៃ គ្រោងនឹងពិភាក្សាពីគម្រោងនេះ ជាមួយបណ្ដាប្រទេសជិតខាង ដូចជា ឡាវ និងវៀតណាម ដែលមានហានិភ័យនៃការចម្លងវីរុសកូវីដ១៩ក្នុងកម្រិតទាប។

ប្រទេសថៃ នឹងបើកប្រទេសជា ៣ដំណាក់កាល គិតចាប់ពីខែមេសា ដល់ដំណាច់ឆ្នាំ២០២១នេះ។ ក្រុងភូកេត នឹងក្លាយជាទីក្រុងដំបូងនៅប្រទេសថៃ ដែលបើកទទួលទេសចរមកពីប្រទេសនានា ដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩រួចរាល់ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កនោះទេ នៅខែកក្កដា៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម