Connect with us

យកសម្រស់មកទាក់ទាញ រហូតហ៊ានក្បត់ទាំងប្តីខ្លួនឯង នេះឬ «មាយាស្ត្រី»?

កម្សាន្ត៖ ល្អមើលទៀតហើយ ទស្សនិកជនចង់ដឹងទេថា តើនារីស្រស់សោភា ដែលយកសម្រស់ដើរទាក់ទាញប្រុសៗ ហ៊ានក្បត់ប្តី ទាំងប្តីនៅមានជីវិត នឹងមានល្បិចអ្វីទៀត សម្រាប់យប់នេះ ហើយចាំមើលថា តើប្រុសៗនោះនឹងជួបគ្រោះថ្នាក់អ្វីខ្លះ បន្ទាប់ពីស្រឡាញ់ប្រពន្ធគេ?

ក្នុងនាមជាប្តី ស្រឡាញ់ប្រពន្ធស្មើជីវិត ខិតខំធ្វើការរកប្រាក់ជូនប្រពន្ធ ទោះជិតឆ្ងាយ មិនដែលត្អូញត្អែរ តែពេលដែលដឹងថាប្រពន្ធរបស់ខ្លួន លួចមានប្រុសថ្មី ហើយហ៊ានដាក់បណ្តាសាប្តីឱ្យស្លាប់ អាងយកប្រុសថ្មី តើមនុស្សណាទ្រាំបាន?

ថ្ងៃអាទិត្យនេះ ចាំមើលទាំងអស់គ្នា ទស្សនិកជនពិតជាដឹងថា «មាយាស្ត្រី» មានល្បិចស្នៀតប៉ុន្មានទៀតមកកុហកប្តី អាងតែខ្លួនស្អាត។ ដល់ពេលអស់លក្ខណ៍ នឹងដឹងខ្លួនមិនខាន។

សូមកុំភ្លេចរង់ចាំទស្សនារឿង «មាយាស្ត្រី» លើកញ្ចក់ទូរទស្សន៍ CTN និង Page CTN ចាប់ពីថ្ងៃ សៅរ៍ និង អាទិត្យ វេលាម៉ោង ៧យប់តទៅ៕

(ទស្សនាវីដេអូ)

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម