ខ្លាចណាស់ តែក៏ចង់លេងណាស់ដែរ Army ឈរបំបៅខ្លាទាំងភ័យបុកពោះ
ប្រទេសថៃ៖ កាលពីប៉ុន្មានថ្ងៃមុន Army និងស្វាមីបានធ្វើដំណើរកម្សាន្តទៅសួនសត្វ និងបានផ្តិតយករូបភាពស្អាតៗជាច្រើនចែករំលែកក្នុង Instagram ដែលក្នុងចំណោមរូបទាំងនោះ អ្នកគាំទ្រចាប់អារម្មណ៍ជាងគេនៅពេល Army ឈរបំបៅទឹកដោះឱ្យខ្លាមួយក្បាលទាំងទឹកមុខភ័យបុកពោះមិនស្ទើរ។
រូបភាពនោះត្រូវបានស្វាមី Army គឺលោក Siwat យកទៅចែករំលែកក្នុងគណនី Instagram របស់លោកដោយសរសេរចំអន់ភរិយាលេង និង tagged ឱ្យ Army ស្របពេលដែលនាងមិនបានយកទៅផុសបន្តក្នុងគណនីរបស់នាងឡើយ។
គួរបញ្ជាក់ដែរថា ក្រោយរៀបអាពាហ៍ពិពាហ៍ហើយ គូស្នេហ៍មួយគូនេះកាន់តែផ្អែមល្ហែមខ្លាំងដោយក្រៅពីទំនេរពីការងារសិល្បៈហើយ អ្នកទាំង ២ តែងធ្វើដំណើរកម្សាន្ត ធ្វើម្ហូបនៅផ្ទះ ឬ ថតសកម្មភាពនានាដាក់ក្នុងយូធូបរបស់ខ្លួនជាដើម។
បើទោះបីជាមិត្តក្នុងសង្គមសិល្បៈម្នាក់ៗមានកូនគ្រប់គ្នាហើយក្តី តែគូនេះហាក់មិនទាន់លេចឮដំណឹងមានកូនដូចអ្នកដទៃឡើយ ប៉ុន្តែគូស្នេហ៍មួយនេះនៅតែសប្បាយនឹងជីវិតបច្ចុប្បន្នហាក់មានសេចក្តីសុខប្រៀបបីដូចគូស្នេហ៍ដែលទើបស្រលាញ់គ្នាថ្មីថ្មោងអ៊ីចឹងដែលជារឿយៗ Siwat តែផុសរូបជាមួយភរិយាដោយពោលពាក្យផ្អែមល្ហែមឃើញហើយចង់លើសជាតិស្ករ៕
អត្ថបទ៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៣ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍