Man UTD ប្រើពេល៥នាទីចុងក្រោយវាយបកផ្តួល Juventus នៅ UEFA Champions League យប់មិញ
Man UTD បានក្តាប់ឱកាសដើម្បីត្រៀមឆ្លងវគ្គសន្សំពិន្ទុតាមពូល ពាន UEFA Champions League ក្រោយប្រើពេល៥នាទីចុងក្រោយ ដើម្បីវាយបកផ្តួល Juventus 2-1 កាលយប់មិញ។
ជាការពិត បន្ទាប់ពីភាពស្ងប់ស្ងាត់រក្សាពេញ៤៥ដំបូងរួចមក, ក្រុមសេះបង្កង់ដែលជាម្ចាស់ផ្ទះក៏រកបានគ្រាប់បាល់នាំមុខមុនដោយខ្សែប្រយុទ្ធ Cristiano Ronaldo ស៊ុតចូលអតីតក្រុមខ្លួននៅនាទី៦៥ ដោយ Leonardo Bonucci ជាអ្នកចែកបាល់អោយ។ ក្រុមអ្នកចាត់ការ Massimiliano Allegri មានសង្ឃឹមច្រើននៅក្នុងការប្រកួតនេះទៅហើយស្រាប់តែ នៅនាទី៨៦ Juan Mata បានទាត់បាល់ Free-Kick កោងចូលទីយ៉ាងស្អាត ជួយអោយ Man UTD តាមស្មើវិញ។ ចុងម៉ោងទៅហើយគឺ នៅនាទី ៩០ Leonardo Bonucci បានភ្លាត់ស្នៀត អោយបាល់ចូលទីខ្លួនឯង ក្រោយព្យាយាមរារាំងបាល់ Free-Kick របស់ Ashley Young ដែលគ្រាប់បាល់នេះធ្វើអោយ ក្រុមលោក Jose Mourinho ឈ្នះតែម្តង។
Juventus នៅឈរកំពូលតារាងពូល H ដដែលមាន ៩ពិន្ទុ ខណៈ Man UTD មាន៧ពិន្ទុ ឈរលេខ២។ រីឯ Valencia របស់អេស្ប៉ាញ ឈរលេខ៣ ក្រោយឈ្នះ Young Boys របស់ ៣ទល់នឹង១៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍