Connect with us

អារម្មណ៍ពិតរបស់លោកគ្រូ ហួរ ឡាវី ក្រោយភរិយាទទួលមរណភាពដោយសារជំងឺកូវីដ១៩ស្តែងចេញក្នុងកម្មវិធី «ដំណើរជីវិត My Covid-19 Story» ពិតជាផ្តល់ទាំងអត្ថន័យ ទាំងអត្ថរសមិនអាចកាត់ថ្លៃបាន

ភ្នំពេញ៖ ទស្សនិកជនពិតជាបានទស្សនា កម្មវិធី «ដំណើរជីវិត My COVID 19 Story» សប្តាហ៍ថ្ងៃទីមួយ ដែលនិយាយពីរឿងរ៉ាវពិតសោកសង្រេងរបស់ក្រុមគ្រួសាររបស់លោកគ្រូ ហួរ ឡាវី ដែលត្រូវជួបព្យុះជីវិតកូវីដ១៩បក់បោកធ្វើ ឱ្យរងគ្រោះ ដោយសារ តែវិបត្តិនៃជំងឺកូវីដ១៩ ។

លោកគ្រូ ហួ ឡាវី គាត់បានរៀបរាប់នូវពាក្យពេចន៍ជាច្រើនទាំងអួលដើមក លាយឡំជាមួយទឹកភ្នែក ទាំងអាល័យចំពោះអនុស្សាវរីយ៍រាប់មិនអស់ជាមួយស្នាមញញឹមភរិយា និង ពាក្យសម្តីឆ្លើយឆ្លងគ្នាទៅវិញទៅមក មិនត្រឹមតែប៉ុណ្ណោះ ទោះមានការសម្តែងក្នុងកម្មវិធីតូចក្តីធំក្តី លោកគ្រូមិនដែលទុកភរិយាចោលម្តងណាឡើយ។ លើសពីនេះទៅទៀតលោកថែមទាំងរៀបរាប់យ៉ាងគួរឱ្យស្រណោះនៅពេលដែល
បានជួបជុំគ្រួសារ កូនៗ ជុំគ្នាធ្វើបុណ្យខួបកំណើតជូនភរិយា «អ្នកម្តាយ» ជាទីស្រឡាញ់ តែពេលនេះគាត់បានទៅចោលលោកគ្រូជារៀងរហូតហើយ។

ក្រោយទស្សនានៅកម្មវិធី «ដំណើរជីវិត My COVID 19 Story» សប្តាហ៍ទីមួយមក មានការចូលរួមបញ្ចេញមតិជាច្រើនពីសំណាក់អ្នកទស្សនាតាមបណ្តាញសង្គម តាមរយៈទស្សនីយភាពដ៏ជូរចត់ ក៏បាននាំគ្នាសរសេរថា “កាត់ចិត្តទៅលោកបងប្រយ័ត្នឈឺធ្ងន់” អ្នកខ្លះទស្សនាហើយស្រក់ទឹកភ្នែកតាំងពីដើមកម្មវិធីរហូតដល់ចប់។ ហើយលោកគ្រូបានផ្ញើសារដល់ “បើមិនចាំបាច់ សូមកុំចេញក្រៅផ្ទះ”

មកដល់ត្រឹមថ្ងៃផ្សាយ ថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២១នេះ តួលេខអ្នកស្លាប់ផ្លូវការឡើងរហូតដល់ ២៤ នាក់ (ស្រី១១នាក់) ហើយ ភរិយាលោកគ្រូហួ ឡាវីជាអ្នកស្លាប់ទី២ដោយសារជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា។ កម្មវិធីនេះក៏ជាការដាស់តឿនដល់ទស្សនិកជន និងការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងវិធានការ ៣កុំ ៣ការពារ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតជំងឺកូវីដ១៩។ សូមជូនពរ ឱ្យអ្នកដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ ចំនួន ១៥៩១ នាក់ឱ្យបានរួចផុតពីជំងឺនេះបានត្រលប់ទៅរកក្រុមគ្រួសារជាទីស្រលាញ់វិញរៀងៗខ្លួនក្នុងពេលឆាប់ៗខាងមុខនេះ។ សូមរង់ចាំទស្សនាកម្មវីធី «ដំណើរជីវិត My COVID 19 Story» តាមរយៈកញ្ចក់ទូរទស្សន៍ CBS «CNC, MYTV, CNC និង CBS Digital» រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៧:៣០នាទីយប់ នឹងមានការចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍៖
– CTN នៅថ្ងៃអាទិត្យ ម៉ោង ១០:៣០-១១:០០
– MyTV នៅថ្ងៃអង្គារ ម៉ោង ១៦:០០-១៦:១៥
– CNC នៅថ្ងៃសៅរ៍ ម៉ោង ៩:០០-៩:៣០ និងថ្ងៃចន្ទ ម៉ោង ៩:០០-៩:៣០៕

(ទស្សនាវីដេអូ៖ កម្មវិធី «ដំណើរជីវីត» My COVID 19 Story)

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម