Connect with us

ក្រុមអធិរាជស Real Madrid លេងទល់នឹង ក្រុមអ្នកមានបុណ្យ Barcelona ក្នុងការប្រកួត El Clasico យប់នេះ

អេស្ប៉ាញ៖ ការប្រកួតដ៏ធំបំផុតមួយនៅក្នុងប្រតិទិនបាល់ទាត់នឹងត្រូវធ្វើឡើងនៅរដ្ឋធានីអេស្ប៉ាញនៅយប់ថ្ងៃសៅរ៍ ចូលថ្ងៃអាទិត្យនេះ វេលាម៉ោង២រំលងអាធ្រាត ដែលនេះចង់សំដៅទៅលើការប្រកួតរបស់ក្រុមយក្ស Real Madrid ស្វាគមន៍ក្រុមអ្នកមានបុណ្យ Barcelona សម្រាប់ការប្រកួត El Clasico ចុងក្រោយ។

បច្ចុប្បន្នក្រុមអធិរាជស Real Madrid ឈរនៅលេខ៣ ក្នុងលីគកំពូលអេស្ប៉ាញដែលមាន២ពិន្ទុតាមពីក្រោយក្រុមលេខ២ Barcelona ដែលបច្ចុប្បន្នកំពុងដេញតាមពីក្រោយក្រុម Atletico Madrid តែ១ពិន្ទុប៉ុណ្ណោះ ហើយនៅសល់៩ ប្រកួតទៀតនឹងបញ្ចប់រដូវកាល។

គួររម្លឹកផងដែលថា កាលនៅរាត្រីថ្ងៃអង្គារសប្តាហ៍នេះ ក្រុមអធិរាជស Real Madrid បានប្រកួតក្នុងក្របខណ្ឌ Champions League ហើយបានកត់ត្រាជ័យជម្នះក្នុងលទ្ធផលបច្ចេកទេស ៣-១ លើក្រុមហង្សក្រហម Liverpool ក្នុងការប្រកួតជើងទី១ នៃវគ្គ៨ ក្រុមចុងក្រោយ ហើយលទ្ធផលនេះធ្វើឱ្យពួកគេស្ថិតនៅក្នុងជំហររឹងមាំដើម្បីឈានទៅមុខដែលនឹងជួបគ្នានៅជើងទី២ នៅកីឡដ្ឋាន Anfield នាថ្ងៃទី១៤ ខែមេសា គឺចំថ្ងៃចូលឆ្នាំថ្មីរបស់ខ្មែរយើងតែម្តង។ ទន្ទឹមនឹងនេះ Barcalona មិនបានស្ថិតនៅក្នុងសកម្មភាពនៃក្របខណ្ឌ Champions League ទេក្នុងសប្តាហ៍នេះ ដោយក្រុមយក្សកាតាឡាន់បានចាញ់ក្រុមបារាំង Paris Saint-Germain ក្នុងវគ្គ១៦ ក្រុមចុងក្រោយកាលពីដើមខែមីនា។

ទាំងក្រុមអធិរាជស Real Madrid និង ក្រុមអ្នកមានបុណ្យ Barcelona នឹងមិនបាត់បង់ឱកាសក្នុងការប្រកួតប្រជែងបន្តក្នុងការដណ្តើមពានរង្វាន់ La Liga ឡើយ ប្រសិនបើក្រុមណាមួយចាញ់នៅចុងសប្តាហ៍នេះ ប៉ុន្តែវាជាពេលវេលាដ៏ល្អបំផុតក្នុងការវាយបកទៅលើគូប្រជែងដ៏ជូរចត់មួយហើយក្រុម Real Madrid បានឈ្នះការប្រកួតពីរលើកចុងក្រោយរវាងក្រុមទាំងពីរ ដែលក្នុងនៅរួមទាំងជ័យជម្នះ ៣-១ នៅឯកីឡដ្ឋាន Camp Nou ក្នុងខែតុលា ឆ្នាំ២០២០។

ការទស្សន៍ទាយរបស់ CBS Sports សម្រាប់ជំនួបនៅយប់នេះ៖ Real Madrid ២-២ Barcelona ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម