Connect with us

តោះទៅពិនិត្យភ្នែក! មន្ទីពេទ្យភ្នែកកម្ពុជា ប្រកាសជួយបកភ្នែកឡើងបាយឥតគិតថ្លៃ

ភ្នំពេញ ៖ ប្រធានមន្ទីពេទ្យភ្នែកកម្ពុជា លោកវេជ្ជបណ្ឌិត ប៉ាង សាម៉ន បានអះអាងថា មន្ទីពេទ្យភ្នែកកម្ពុជា សាខាស្ទឹងមានជ័យ នឹងជួយបកភ្នែកឡើងបាយ ដោយមិនគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ។
ថ្លែងប្រាប់អ្នកសារព័ត៍មាន លោកវេជ្ជបណ្ឌិត ប៉ាង សាម៉ន បានឲ្យដឹងថា ប្រជាពលរដ្ឋភាគច្រើនកំពុងមានបញ្ហាភ្នែកឡើងបាយ ដោយសារមិនមានការថែទាំភ្នែកឲ្យបានល្អ ។ លោកថា កត្តានេះ បានធ្វើឲ្យលោក និង ដៃគូរសហការ បានឯកភាពគ្នាពិនិត្យ និងបកបាយភ្នែក ជូនដល់ប្រជាពលរដ្ឋដោយមិនគិតប្រាក់ ព្រមទាំងបញ្ចុះតម្លៃ២០%សម្រាប់កាត់វ៉ែនតាទៀតផង។


ជំងឺភ្នែកឡើងបាយ គឺជាការស្រអាប់កែវភ្នែក ដែលអាចបណ្ដាលមកពីភាពជរាភាព ជំងឺទឹកនោមផ្អែម ការប៉ះទង្គិចនឹងវត្ថុអ្វីមួយ ការប្រឈមមុខនឹងពន្លឺកាំរស្មីព្រះអាទិត្យ ឬមូលហេតុនៃជំងឺដទៃផ្សេងទៀត ជាហេតុបណ្ដាលឲ្យការមើលនូវរូបភាពធ្លាក់ចុះ។
ជំងឺភ្នែកឡើងបាយ ក៏អាចបណ្ដាលមកពីកំណើតដែរ។ គេសង្កេតឃើញថា ឪពុកម្តាយដែលមានជំងឺភ្នែកឡើងបាយ កូនដែលកើតមកអាចប្រឈមមុខនឹងការកើតជំងឺភ្នែកឡើយបាយ ដែលហៅថា កត្តាតំណពូជ។
តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ប៉ាង សាម៉ន បានឲ្យដឹងថា ឧបករណ៍ដែលបំពាក់ក្នុងមន្ទីរពេទ្យភ្នែកកម្ពុជា សាខាស្ទឹងមានជ័យនេះ ជាប្រភេទឧបករណ៍ទំនើបថ្មីចុងក្រោយ ដែលបង្កភាពងាយស្រួលដល់ការពិនិត្យ និងព្យាបាលដល់អ្នកជំងឺ ព្រមទាំងកាត់បន្ថយដល់ការឈឺចាប់ដល់ការវះកាត់ទៀតផង ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម