Connect with us

សាជីវកម្មរថភ្លើងក្រោមដីកូរ៉េ សម្លឹលមើលលើលទ្ធភាពកិច្ចសហប្រិតបត្តិការជាមួយបណ្តាប្រទេសអាស៊ាន

សាធារណៈរដ្ឋកូរ៉េ ៖ សាជីវកម្មដឹកជញ្ជូនទីក្រុងសេអ៊ូល សាធារណៈរដ្ឋកូរ៉េ ដែលត្រូវបានទទួលស្គាល់ថា ជាអង្គភាពប្រតិបត្តិការប្រព័ន្ធផ្លូវដែក(Seoul Metro) លំដាប់ពិភពលោក កំពុងសម្លឹងមើលលើលទ្ធភាពសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធផ្លូវដែក ជាមួយបច្ចេកវិទ្យាទំនើប ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានពីតំបន់អាស៊ាន កាលពីពេលថ្មីៗនេះ តំណាងសាជីវកម្មដឹកជញ្ជូនទីក្រុងសេអ៊ូល បានអោយដឹងថា បច្ចុប្បន្ននេះ សាជីវកម្ម បាន និងកំពុងសហការលើគម្រោងផ្លូវដែកមួយចំនួនជាមួយនឹងប្រទេសម៉ាឡេស៊ី វៀតណាម មីយ៉ាន់ម៉ា ហ្វីលីពីន និង បង់ក្លាដេស ។
ជាមួយគ្នានេះ សាជីវកម្មនេះ ក៏បើកឪកាស និងសម្លឹងមើលលើលទ្ធភាពសម្រាប់កិច្ចសហប្រតិ បត្តិការអភិវឌ្ឍន៍ផ្លូវដែក ឬ គម្រោងការពាក់ព័ន្ធនានា ជាមួយបណ្តាប្រទេសផ្សេងទៀត ក្នុងតំបន់អាស៊ានផងដែរ ។


សូមបញ្ជាក់ថា សាជីវកម្មដឹកជញ្ជូន ទីក្រុងសេអ៊ូល គឺជាសាជីវកម្មរដ្ឋ ដែលគ្រប់គ្រងដោយរដ្ឋ បាលទីក្រុងសេអ៊ូល ដែលគិតមកទល់ពេលនេះ សាជីវកម្ម បានដំណើរការប្រព័ន្ធផ្លូវដែក Seoul Metro អស់រយៈពេលជាង ៤០ឆ្នាំមកហើយ ។
បច្ចុប្បន្ននេះ Seoul Metro បានប្រិតបត្តិការដឹកជញ្ជូនចាប់ពីខ្សែរទី១ ដល់ខ្សែរទី៨ (Line 1 through Line 8) ក៏ដូចជាផ្នែកទី២នៃខ្សែទី៩ ដែលមានស្ថានីយ៍ចំនួន២៨២ និង រត់លើផ្លូវដែក ដែលមានប្រវែងរហូតដល់ជាង ៣០៤ គីឡូម៉ែត្រ ។
បើតាមតំណាងក្រុមហ៊ុន ក៏បានអោយដឹងផងដែរថា ជារៀងរាល់ថ្ងៃ មានអ្នកដំណើរប្រមាណជាង ៧លាននាក់ បានប្រើប្រាស់សេវារថភ្លើង Seoul Metro ដោយសារតែមានភាពងាយស្រួល ចំណាយតិច និង មានសុវត្ថិភាពខ្ពស់ ។ អង្គភាពនេះ បានកំពុងខិតខំប្រឹងប្រែងក្នុងការធ្វើអោយ ប្រសើរថែមទៀតនូវសេវាដឹកជញ្ជូនតាមភ្លើងនេះ តាមពាក្យស្លោក ពលរដ្ឋរីករាយ ក្រុមហ៊ុនគួរអោយទុកចិត្ត និង សេវាកម្មលេខ១លំដាប់ពិភពលោក ។
បើតាមការសិក្សាស្រាវជ្រាវបានរកឃើញថា ពលរដ្ឋនៅទីក្រុងសេអ៊ូល ប្រមាណ៣៩ ភាគរយ បានប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនតាមរថភ្លើង Seoul Metro ខណៈតាមរថយន្តក្រុង មានចំនួន ២៧ភាគរយ និងមួយចំនួនទៀត ប្រើប្រាស់នូវមធ្យោបាយផ្ទាល់ខ្លួន ។
គួរកត់សម្គាល់ថា យោងតាមគោលនយោបាយថ្មីរបស់លោកប្រធានាធិបតី ម៉ូន ជេអ៊ិន គឺ គោលនយោបាយភាគខាងត្បូងថ្មី សាធារណៈរដ្ឋកូរ៉េ កំពុងសម្លឹងមើលមកកាន់តំបន់អាស៊ីជាកន្លែងមួយ ក្នុងការពង្រីកកិច្ចសហប្រិតបត្តិការថ្មីៗ ជាពិសេសលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង បច្ចេកវិទ្យាទំនើប ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម