ខេត្តចំនួន៤ បានកំពុងជួបគ្រោះរាំងស្ងួត ដែលធ្វើអោយប៉ះពាល់ដំណាំស្រូវរបស់ពលរដ្ឋ
ភ្នំពេញ ៖ ខេត្តចំនួន ១៣ បានកំពុងរងគ្រោះដោយសារគ្រោះរាំងស្ងួត ក្នុងនោះ ដំណាំស្រូវរបស់ ប្រជាពលរដ្ឋប្រមាណជិត ២ម៉ឺនហិកតា កំពុងរងផលប៉ះពាល់ ខណៈដែលមន្ទីរធនធានទឹកនៅ តាមបណ្តាខេត្តទាំងនោះ កំពុងរកវិធីជួយសង្រ្គោះ ។
ដកស្រង់សម្តីដោយសារព័ត៌មាន លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអោយដឹងថា គ្រោះរាំងស្ងួត បានអូសបន្លាយតាំងពីពាក់កណ្តាលរដូវវស្សា រហូតមកដល់ពេលនេះ បានបង្កអោយមានផលប៉ះពាល់ដល់ខេត្តចំនួន១៣ ក្នុងនោះ ខេត្តកំពង់ចាម រងគ្រោះខ្លាំងជាងគេ បន្ទាប់មកគឺខេត្តបាត់ដំបង ត្បូងឃ្មុំ និងខេត្តកំពង់ធំ ។
បើតាម លោក កែវ វី បានអោយដឹងថា ចាប់តាំងពីពាក់កណ្ដាលរដូវវស្សា ទឹកភ្លៀងបានចុះថមថយមកវិញ និង មានភាពរាំងស្ងួតដោយកន្លែង ពិសេសនៅចុងរដូវវស្សានេះ អាកាសធាតុចាប់ផ្ដើមប្រែប្រួល ឡើងកម្តៅភ្លាមៗដែលធ្វើឲ្យមានការរីងហួតទឹកពីបឹងបួយ៉ាងឆាប់រហ័ស ។
មកទល់ពេលនេះ ក្រសួងធនធានទឹក និងមន្ទីរជំនាញពាក់ព័ន្ធ កំពុងបន្តជីកស្ដារប្រព័ន្ធស្រោចស្រព និងបូមទឹកពីអាងស្តុកទឹកធំៗដើម្បីនាំទឹកទៅជួយសង្គ្រោះស្រូវដែលកំពុងជួបគ្រោះរាំងស្ងួតទាំងនោះ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍