រដ្ឋមន្រ្តីកសិកម្ម កោះប្រជុំមន្រ្តីជំនាញពិនិត្យលើការបែងចែកដីសង្គមកិច្ចដល់ពលរដ្ឋក្រីក្រនៅ ខេត្តគោលដៅចំនួន៥
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម កោះប្រជុំមន្រ្តីជំនាញ ដើម្បីធ្វើការពិនិត្យស្ថានភាព វឌ្ឍនភាព និង លទ្ធផលនៃការអនុវត្តគម្រោងបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ជំហានទី២។
បើតាមឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានអោយដឹងថា គម្រោងការបែងចែកដីសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ជាគម្រោងគាំទ្រដល់ការអនុវត្តកម្មវិធីសង្គមសម្បទានដីរបស់រាជរដ្ឋាភិបាល ក្នុងការចែកដីដល់គ្រួសារក្រីក្រគ្មានដី និង ខ្វះដី ។ តាមរយៈសម្បទានដីសង្គមកិច្ចនេះ គឺដើម្បីកែលម្អជីវភាពរស់នៅឲ្យប្រសើរនៅលើខេត្តគោលដៅចំនួន ០៥ រួមមាន ខេត្តតាកែវ ត្បូងឃ្មុំ កំពង់ធំ កំពង់ឆ្នាំង និងកំពង់ស្ពឺ ។
សូមបញ្ជាក់ថា កិច្ចប្រជុំនៅថ្ងៃទី ១២ ខែវិច្ឆិកានេះ ផ្តោតជាសំខាន់លើ៖
- បញ្ហាប្រឈម និងចំណុចខ្វះខាតនៃការអនុវត្តគម្រោង
- ការសិក្សា និងវាយតម្លៃឲ្យបានលំអិតលើស្ថានភាពដី និងការកំណត់តំបន់ដាំដុះ
- ការធ្វើកសិកម្មស្របតាមកំណើនសេដ្ឋកិច្ច
- ការរកដំណោះស្រាយ ធ្វើយ៉ាងណាឲ្យគម្រោងទទួលបានជោគជ័យ និង ធ្វើឲ្យប្រជាជនទទួលបានការអភិវឌ្ឍប្រកបដោយនិរន្តរភាព៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍