Connect with us

តោះ! មិនបាច់ចេញក្រៅនាំតែពិបាកទេ រៀនធ្វើ ភ្លាសាច់គោ ញ៉ាំនៅផ្ទះជុំគ្រួសារវិញល្អជាង

ម្ហូប៖ ជឿថាមួយរយៈនេះប្រាកដជាមានមនុស្សជាច្រើនមានភាពអផ្សុកមិនដឹងធ្វើអ្វី និងខ្លះទៀតក៏ពិបាកមិនដឹងធ្វើមុខម្ហូបអីញ៉ាំ ស្របពេលយើងគ្រប់គ្នាមិនអាចចេញក្រៅផ្តេសផ្តាសបាន អ៊ីចឹងតោះ ទៅរៀនធ្វើភ្លាសាច់គោញ៉ាំជាមួយ OneSala App ទាំងអស់គ្នា ចំណាយថវិកាតិចហើយ ងាយស្រួលធ្វើទៀត ដែលកម្មវិធីនេះមានបង្រៀនពីវិធីធ្វើម្ហូប និងមុខវិជ្ជាជាច្រើនទៀតផងដែរ។ ដូចនេះគ្រាន់តែធ្វើការទាញយកកម្មវិធីមួយនេះចូលក្នុងទូរស័ព្ទដៃតាមរយៈ http://onelink.to/onesala លោកអ្នកនឹងអាចទទួលបានចំណេះដឹងជាច្រើនបានដោយងាយស្រួលនៅផ្ទះដោយខ្លួនឯង។

ងាយមកមើលពីវិធីធ្វើ ភ្លាសាច់គោ របស់យើងវិញគឺត្រូវការគ្រឿងដែលក្រៅពីសាច់គោហើយ យើងត្រូវមានបន្លែមួយចំនួនដូចជា ម្ទេសប្លោក ម្ទេសហិរ គល់ស្លឹកគ្រៃ សណ្តែកកួរ ការ៉ុត ជីរណា និងសណ្តែកដីលីង។ រីឯគ្រឿងផ្សំវិញត្រូវការ ក្រូចឆ្មា ម្សៅស្ករស អំបិល ទឹកត្រី និងម្សៅស៊ុប។

វិធីធ្វើ៖
– ត្រូវហាន់សាច់គោជាចំណិតតូចៗ បន្ទាប់មកច្របាច់ក្រូចឆ្មាប្រមាណ ៤ ចំណិតផ្អាប់ទុករយៈពេល ១៥ នាទី
– ហាន់បន្លែ និងគល់ស្លឹកគ្រៃជាចំណិតស្តើងៗ
– យកសាច់គោដែលបានផ្អាប់ទុកច្របាច់យកទឹកចេញ បន្ទាប់មកលាយគ្រឿងជាមួយអំបិលកន្លះស្លាបព្រាបាយ ទឹកត្រីមួយស្លាបព្រាបាយ ស្ករស ២ ស្លាបព្រា និងម្សៅស៊ុបកន្លះស្លាបព្រា
– ច្របល់ចូលគ្នា រួចច្របាច់ក្រូចឆ្មា ៣ ចំណិតតចូល បន្ទាប់មកដាក់បន្លែ និងម្ទេសហិរចូល
– ចុងក្រោយគ្រាន់តែបន្ថែមសណ្តែងដីចូលជាការស្រេច៕

ប្រភព៖ OneSala App

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម