Connect with us

ក្រុមហ៊ុនចិនមួយ កំពុងប្រមូលទិញផ្លែស្វាយ និង ដំឡូងមីសម្រាប់កែឆ្នៃ នាំចេញទៅក្រៅប្រទេស

ភ្នំពេញ ៖ ក្រុមហ៊ុនរបស់ប្រទេសចិន កំពុងប្រមូលទិញដំឡូងមី និង ស្វាយសម្រាប់កែច្នៃនាំចេញ ទៅលក់នៅក្រៅប្រទេស ជាពិសេស នាំទៅកាន់ទីផ្សារប្រទេសចិន ។ ថ្លែងក្នុងជំនួបជាមួយនឹងរដ្ឋមន្រ្តីក្រសួងកិសកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ កាលពីពេលថ្មីៗនេះ លោក Tse Michael Nam នាយកក្រុមហ៊ុន ហ្គ្រីនលីឌើរ បានអោយដឹងថា មកទល់ពេលនេះ ដំណើរការសាងសង់រោងចក្រកែឆ្នៃដំឡូងមី ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្រុកស្នួល ខេត្តក្រចេះ សម្រេចបាន៧០% ហើយ ដែលគ្រោងនឹងបញ្ចប់នៅបំណាច់ឆ្នាំនេះ និងដែលឈានទៅដល់ការដាក់ឲ្យដំណើរធ្វើការកែឆ្នៃដំឡូងមី នៅដើមឆ្នាំ២០១៩ ។


យោងតាមគម្រោងផែនការដែលបានគ្រោងទុក ក្រុមហ៊ុន នឹងបន្តសាងសង់រោងចក្របីកន្លែង (នៅតាមខេត្តត្បូងឃ្មុំ, កំពង់ចាម និង ខេត្តស្ទឹងត្រែង) បន្ថែមទៀត ក្នុងចំណោម ១០រោងចក្រ នៅទូទាំងប្រទេស (ដែលរួមទាំង នៅខេត្តពោធិសាត់, បាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ និងឧត្តរមានជ័យ) ។
ទន្ទឹមនឹងការបោះទុនវិនិយោគលើការសង់រោងចក្រកែឆ្នៃដំឡូងមី ក្រុមហ៊ុននេះ ក៏បានមើលឃើញតម្រូវការដំណាប់ស្វាយនៅប្រទេសចិនមានទំហំធំធេង ។ ដូចនេះ ក្រុមហ៊ុន បានបោះទុនចំនួន ២លានដុល្លារអាមេរិកបន្ថែម ក្នុងការសាងសង់រោងចក្រវិចខ្ចប់ និង កែឆ្នៃដំណាប់ស្វាយនៅខេត្តកំពង់ស្ពឺ ដែលបច្ចុប្បន្ននេះ អាចផលិតបាន ២០០ តោនក្នុងមួយខែ នាំទៅកាន់ប្រទេសចិន ។
ជាមួយនេះ លោកប្រធានក្រុមហ៊ុន ក៏បានបញ្ជាក់បន្ថែមថា ដោយមើលឃើញសេចក្តីត្រូវការទីផ្សារមានការកើនឡើងខ្ពស់ ក្រុមហ៊ុន នឹងពង្រីករោងចក្រនៅតាមបណ្តខេត្តដ៏ទៃទៀត នាពេលខាងមុខ ។ ជាមួយនឹងការបង្កើតរោងចក្រកែច្នៃនេះ ផ្លែស្វាយ និង ដំឡូងមី របស់ប្រជាកសិករ ក៏កំពុងមាន តម្រូវការផងដែរ ដែលនេះ ជាទីផ្សារកសិផលរបស់ប្រជាកសិករថ្មីបន្ថែមទៀត ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម