Connect with us

លោក ហួរ ឡាវី នៅតែរក្សាក្តីសង្ឃឹមទោះភរិយារបស់លោកបានចាកចេញពីក្រុមគ្រួសាររបស់លោកក្តី (ទស្សនាវីដេអូ)

កម្មវិធី ដំណើរជីវិត៖ ទស្សនិកជនពិតជានៅចាំពីសប្តាហ៍មុនរួចមកហើយនូវរឿងរាវពិតលម្អិតរបស់ក្រុមគ្រួសារ លោក ហួរ ឡាវី ដែលជាតារាចមម្រៀងជើងចាស់ ដែលបាន និង​កំពុងតែជួបនៅគ្រោះដ៏ធំដែលបណ្តាលមកពីជំងឺកូវីដ-១៩ ឆក់យក ជីវិតភរិយារបស់លោក។

លោកគ្រូ ហួរ ឡាវី និយាយបណ្តើរ ស្រក់ទឹកភ្នែកបណ្តើរ រៀបរាប់ទុក្ខសោក និងជីវិតពិតរបស់គ្រួសារលោកគ្រូ ដែលបានតស៊ូអស់រយៈពេលជាង៣០ឆ្នាំមក ទាំងការលំបាកជាមួយគ្នា ទម្រាំបានមកដល់សព្វថ្ងៃនេះ។

តាមរយៈបទសម្ភាសន៍លោកគ្រូ បានប្រាប់ឱ្យដឹងថា កូនស្រីរបស់លោក កញ្ញា វី ឌីណែត បានឆ្លងនៅមេរោគកូវីដ-១៩ នេះពីមិត្តភិក្តិ នៅពេលទៅថតជាមួយគ្នា ហើយរូបលោកមិនបានប៉ះពាល់ជាមួយកូនស្រីនោះទេ ស្របពេលដែល វី ឌីណែត បានមកលេងម្តាយ ជូនលុយម្តាយ ពេលនោះហើយដែល ភរិយារបស់គាត់ចាប់ផ្តើមឆ្លងនៅជំងឺកូវីដ-១៩ ពីកូនស្រី។ ទោះជាយ៉ាងណាអ្នកនាង វី ឌីណែត បានស្រក់ទឹកភ្នែក អាណិតម្តាយ និយាយទាំងអួលដើមករ ដោយសុំទោស លោកប៉ានិងអ្នកម៉ាក់ ចំពោះរឿងដែលនឹកស្មានមិនដល់បែបនេះពោលគឺបណ្តាលឱ្យមានការឆ្លងដល់អ្នកម្តាយរបស់ខ្លួន មិនត្រឹមតែប៉ុណ្ណឹងនោះទេ កូនស្រីទី២ អ្នកនាង វី ឌីណា ដែលពពោះកូន ដែលបានឆ្លងនៅមេរោគកូវីដ-១៩ នេះត្រូវដាក់ឱ្យនៅដាច់ដោយឡែកដើម្បីព្យាបាលជំងឺនេះយ៉ាងសោកសង្រេងផងដែរ។

ទស្សនិកជនចង់ដឹងច្បាស់ជាងនេះ កុំភ្លេចទស្សនាកម្មវិធី “ដំណើរជីវិត My COVID 19 Story” សប្តាហ៍ទី២ ដែលធ្វើការចាក់ផ្សាយតាមរយៈកញ្ចក់ទូរទស្សន៍ CTN , MYTV , CNC និង CBS Digital រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៧:៣០នាទីយប់ ហើយកម្មវិធី “ដំណើរជីវិត My Covid-19 Story” នឹងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍
– CTN នៅថ្ងៃអាទិត្យ ម៉ោង ១០:៣០-១១:០០
– MyTV នៅថ្ងៃអង្គារ ម៉ោង ១៦:០០-១៦:១៥
– CNC នៅថ្ងៃសៅរ៍ ម៉ោង ៩:០០-៩:៣០ និងថ្ងៃចន្ទ ម៉ោង ៩:០០-៩:៣០៕

(ទស្សនាវីដេអូ សប្តាហ៍ទី២)

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម