ក្រសួងសុខាភិបាល ក្រើនរំលឹកពលរដ្ឋពីជម្ងឺផ្តាសសាយបក្សី និងជម្ងឺផ្លូវដង្ហើម ពេលអាកាសធាតុចុះត្រជាក់
ភ្នំពេញ ៖ នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លង ក្រសួងសុខាភិបាល បានក្រើនរំលឹកប្រជាពលរដ្ឋ អោយមានការប្រុងប្រយ័ត្នចំពោះការចម្លងជម្ងឺផ្តាសាយបក្ស ក្នុងឪកាសនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ខាងមុខនេះ ។
ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លង និងអ្នកនាំពាក្យក្រសួងសុខាភិបាល លោក វេជ្ជបណ្ឌិតលី សូវ៉ាន់ បានក្រើនរំលឹកអោយ ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នជានិច្ចអំពីការចំលងជំងឺផ្តាសាយបក្សី ដោយជៀសវាង កុំយកមាន់ ទា ឬ សត្វបក្សីឈឺ ឬ ងាប់ មករៀបចំជាអាហារ និង ត្រូវអនុវត្តអនាម័យក្នុងការបោចរោម និង ចំអិនជាប់ជានិច្ច ។
បើតាមលោកប្រធាននាយកដ្ឋាន បានអោយដឹងថា ក្នុងប្រទេសកម្ពុជា ជំងឺផ្តាសាយបក្សី បានឆ្លងពីសត្វបក្សីមកមនុស្សចំនួន ៥៦ករណី ដែលក្នុងនោះ ៣៧ករណីបានស្លាប់ ។ ដោយឡែកគ្រាន់តែឆ្នាំ ២០១៣ មានឆ្លងលើមនុស្សចំនួន ២៦ករណី ដែលក្នុងនោះមាន ១៤ករណីបានស្លាប់ និង ក្នុងដើមឆ្នាំ២០១៤ មាន ៩ករណី និង ៤ករណីបានស្លាប់ ។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានបញ្ជាក់ថា បុគ្គលដែលមានរោគសញ្ញាគ្រុនក្តៅ លើសពី ៣៨.៥ អង្សារសេ និង មានរោគសញ្ញា ក្អក ឬ ឈឺក ឬ ដកដង្ហើម ហត់ និងមានប្រវត្តិប៉ះពាល់ជាមួយបក្សីឈឺ ឬ ងាប់ ក្នុងកំឡុងពេល ៧ថ្ងៃមុនចេញរោគសញ្ញា ចាត់ទុកថា ជាករណីសង្ស័យ ត្រូវ បញ្ចូនអ្នកជំងឺ ទៅមណ្ឌល់សុខភាព ឬ មន្ទីរពេទ្យជិតបំផុតដើម្បីធ្វើការព្យាបាល ។
ក្រៅពីបញ្ហាជម្ងឺផ្តាសសាយបក្សី អ្នកនាំពាក្យក្រសួងសុខាភិបាល ក៏បានក្រើនរំលឹកពលរដ្ឋ អោយមានការប្រុងប្រយ័ត្នសុខភាព ក្នុងអំឡុងពេលអាកាសធាតុត្រជាក់ ព្រោះថា ក្នុងចំណោម ជំងឺតាមរដូវកាល ដែលជួបញឹកញាប់ ក្នុងអំឡុងពេលអាកាសធាតុត្រជាក់ ចន្លោះ ពីខែវិច្ឆិកាដល់ខែមករា គឺ ជំងឺផ្លូវដង្ហើមបណ្តាលមកពីវីរុស ដូចជា គ្រុនផ្តាសាយ រលាកបំពង់កដោយមេរោគស្ត្រិបតូកូក (Streptococcus) និង រលាកក្រពះពោះវៀនដោយវីរុស ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍