Connect with us

ពពោះនោមញឹកមែនទេ នេះជាវិធីដោះស្រាយ

ពេលពពោះ កូនក្នុងផ្ទៃលូតលាស់បន្តិចម្តងៗ ធ្វើឱ្យសាច់ដុំស្បូនរីកទៅតាមនោះដែរ បញ្ហាទាំងនេះធ្វើឱ្យប្លោកនោមដែលនៅជិតស្បូនដោលឡើង បង្កទៅជានោមញឹក។ អាការៈនោមញឹកពេលមានផ្ទៃពោះត្បិតជារឿងធម្មតា តែយប់ឡើងងាកចូលបន្ទប់ទឹកៗ ម៉ាក់ៗគេងមិនស្កប់ឡើយ ធ្វើឱ្យអស់កម្លាំង។

ដើម្បីដោះស្រាយបញ្ហានេះ Hello គ្រូពេទ្យ មានតិចនិកខ្លះៗ កាត់បន្ថយការនោមញឹកពេលមានផ្ទៃពោះ។

១- កុំផឹកទឹកច្រើនពេកនៅពេលយប់

ស្រីៗគ្នាយើងប្រហែលជាគិតថា ផឹកទឹកច្រើនជាមូលហេតុនាំឱ្យនោមច្រើន អ៊ីចឹងមិនចង់ញ៉ាំទឹកច្រើន។ ការគិតបែបនេះមិនត្រឹមត្រូវទេ ធ្វើឱ្យរាងកាយយើងខ្វះជាតិទឹក យកល្អស្រីៗពពោះត្រូវផឹកទឹកហោចណាស់ ៨ កែវ/ថ្ងៃ តែកុំញ៉ាំច្រើននៅពេលយប់ នាំស្រីៗពពោះនោមញឹកញាប់។

២- កាត់បន្ថយការញ៉ាំជាតិកាហ្វេអ៊ីន

កុំកាត់បន្ថយការញ៉ាំទឹក ឬបន្លែផ្លែឈើ ដែលសម្បូរជាតិទឹក ព្រោះរាងកាយយើងត្រូវការចាំបាច់ តែយើងត្រូវកាត់បន្ថយការញ៉ាំ ឬផឹកភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ដូចជាកាហ្វេ កាកាវ តែ សូកូឡា ឱ្យនៅកាន់តែតិច កាន់តែល្អ។ ជាតិកាហ្វេអ៊ីនជាពពួកសារធាតុទាញទឹកនោមកាន់តែច្រើន នេះហើយជាហេតុធ្វើឱ្យមានការនោមច្រើនដែរ។

៣- គ្រប់គ្រងទម្ងន់ឱ្យបាន កុំឱ្យឡើងខ្លាំងពេក

ពេលពពោះ គ្រូពេទ្យតម្រូវឱ្យគីឡូច្រើនបំផុត ត្រឹមតែ ១០-១២ គីឡូប៉ុណ្ណោះ បើលើសពីនេះធ្វើឱ្យកូនថ្លោសពិបាកសម្រាលតាមធម្មជាតិ និងដាក់សម្ពាធលើប្លោកនោម ធ្វើឱ្យនោមញឹកញាប់៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម