Connect with us

Man City ឡើងឈរកំពូលតារាង Premier League វិញ ក្រោយឈ្នះ Man UTD យប់ មិញ

Man City បានរុញ Liverpool ចុះ និងឡើងឈរកំពូលតារាង Premier League សប្តាហ៍ទី ១២វិញ ក្រោយពីពួកគេបានយកឈ្នះ គូប្រជែង Man UTD ដោយលទ្ធផល ៣-១ យប់មិញ។
ការប្រកួតលើទឹកដីខ្លួនឯង Etihad Stadium ក្រុមលោក Pep Guardiola បានគាបសង្កត់ លើដៃគូពោលគឺគ្រប់គ្រងបាល់ដល់ទៅ ៦៨ភាគរយ នឹងមានឱកាសស៊ុតដល់ទៅ ១៧លើក ខណៈក្រុមលោក Jose Mourinho មានឱកាសស៊ុតតែ៦លើកប៉ុណ្ណោះ។ នៅនាទី១២ David Silva បានទម្លាយសំណាញ់ទីគ្រាប់បើកឆាក អោយក្រុមម្ចាស់ផ្ទះ មុនពេលមិត្តរួមក្រុម Sergio Aguero បន្ថែមគ្រាប់ទី២ នៅនាទី៤៨។ យ៉ាងណាក្តី ក្រុមភ្ញៀវបិសាចក្រហម តាមបាន១គ្រាប់ ដោយបាល់ពិន័យ១១ម៉ែត្រ របស់ Anthony Martial នៅនាទី៥៨ តែនាទី៨៦ Ilkay Gundogan បានថែម១គ្រាប់ទៀត ដើម្បីអោយ ក្រុមមេឃខៀវឈ្នះទាំងស្រុងតែម្តង។
Man City មាន៣២ពិន្ទុ តាមពីក្រោយដោយ Liverpool តិចជាង២ពិន្ទុ រីឯ Man UTD នៅលេខ៨ មាន២០ពិន្ទុ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម