Connect with us

ភាពយន្តនៅបណ្តាប្រទេសអាស៊ីកាន់តែច្រើនត្រូវបានចាក់បញ្ចាំងនៅមហោស្រពអន្តរជាតិទីក្រុងតូក្យូលើកទី៣១

នាឧិកាសមហោស្រពភាពយន្តតូក្យូ អន្តរជាតិ​លើកទី31 នៃទីក្រុងតូក្យូប្រទេសជប៉ុន គឺបានចាក់បញ្ចាំងនូវខ្សែភាពយន្តតាមបណ្តាប្រទេសនានាជាច្រើន។ ប៉ុន្តែអ្វីដែលប្លែកនោះគឺជា គំរោងមួយក្នុងចំណោមគំរោងដទៃទៀតនៃមូលនិធិជប៉ុន Japan Foundation នោះគឺគំរោង Crosscut Asia #5។ គំរោងនេះផងដែរផ្តោតទៅលើ ការបូកបញ្ចូលគ្នារវាងទំនាក់ទំនងគ្នារវាងខ្សែភាពយន្ត និងចំរៀង ដែលមានប្រភពពីប្រទេសនៅអាស៊ី។

សម្រាប់ឱកាសនៃ ពិពណ៍អន្តរជាតិភាពយន្តទីក្រុងតូក្យូលើកទី៣១ ទើបតែ បញ្ចប់កាលពី សប្ដាហ៍មុន អ្នករៀបចំគំរោងក៏បានជ្រើសរើសខ្សែភាពយន្តចំនួន ៩មកចាក់បញ្ចាំងអោយទស្សនិកជននាទីក្រុងជប៉ុនបានចូលរួមទស្សនា។

លោក អ៊ីសីហ្សាកា កែនជិ Ishizaka Kenji (Programming Director) ដែលជាប្រធានដឹកនាំគំរោងផ្ទាល់បានមានប្រសាសន៍ថា៖ “កាលពីឆ្នាំទៅ អំឡុងពេលដែលរៀបចំកម្មវិធី ពិពណ៍អន្តរជាតិសម្រាប់ទីក្រុងតូក្យូរ ខ្ញុំបានចាប់អារម្មណ៍ឃើញថាមានរឿងខ្សែភាពយន្តនៅអាស៊ីអាគ្នេយ៍ជាច្រើន ដែលបានបង្ហាញនូវភាពសម្បូរបែបនៃបទចម្រៀងនៃប្រទេសទាំងនោះ។ មានរឿងមួយចំនួនដូចជា “The Portrait” ដែលអភិវឌ្ឍន៍ចេញពីល្ខោនអូប៉េរាបែបកំប្លែងនៃប្រទេសអេស្ប៉ាញ និងរឿង My Superheroes ដែលនិយាយអំពីរសិស្សវិទ្យាល័យ ដែលអាចចូលទៅចូលរួមការប្រកួតការប្រគុំចម្រៀងជាក្រុម នៅប្រទេសអង់គ្លេស ដែលជាខ្សែភាពយន្តរបស់ម៉ាឡេស៊ី។ ខ្ញុំគិតថាវាមុខជាមាននូវភាពយន្តជាច្រើនទៀតដែលមានលក្ខណះដូចគ្នាឬស្រដៀងនេះ ផងដែរ ដូច្នេះខ្ញុំក៏ធ្វើការស្រាវជ្រាវបន្តរ។ ហើយដូចជាអ្វីដែលខ្ញុំបានគិត វាពិតជាដូចជាកំណប់។ ដូច្នេះហើយសម្រាប់ Crosscut Asia លើកទី៥នេះ ខ្ញុំបានជ្រើសរើសបានខ្សែភាពយន្តចំនួន៩ ដើម្បីមកចាក់បង្ហាញ អំពីទំនាក់ទំនងគ្នារវាងបទចំរៀងនិងភាពយន្ត។”

រឿងទាំង៩ដែល Crosscut Asia បានជ្រើសរើសរួមមាន៖

  1. រឿង Girls Don’t Cry ពីប្រទេសថៃ 
  2. រឿង Brother of the Year ពីប្រទេសថៃ 
  3. រឿង Chaotic Love Poems ពីប្រទេសឥណ្ឌូនេស៊ី 
  4. រឿង Don’t Think I’ve forgotten: Cambodia’s Lost Rock & Roll ពីប្រទេសកម្ពុជា 
  5. រឿង Go-Go Sisters ពីប្រទេសវៀតណាម
  6. រឿង In The Life of Music ពីប្រទេសកម្ពុជា
  7. រឿង Respeto ពីប្រទេសហ្វីលីពីន
  8. រឿង Season of the Devil ពីប្រទេសហ្វីលីពីន
  9. រឿង ១៥រឿងមកពីប្រទេសម៉ាឡេស៊ី ជាការប្រមូលរឿងខ្លីចំនួន ១៥រឿងមកពីម៉ាឡេស៊ី ដែលបានផលិតក្នុងឆ្នាំ២០០៩ ផលិតដោយផលិតករវ័យក្មេងៗ។

អត្ថបទ៖ លី អ៊ុងម៉ារ៉ាឌី

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម