Connect with us

រឿងរ៉ាវរបស់ក្រុមគ្រួសារដែលមានប្តីស្លាប់ដោយសារកូវីដ១៩ ជាមន្រ្តីប៉ូលីសចរាចរណ៍ នឹងយកមកលាតត្រដាងក្នុងកម្មវិធី «ដំណើរជីវិត My COVID 19 Story» សប្តាហ៍នេះ

អត្ថបទ៖ ឡុង រតនា

ភ្នុំពេញ៖ មកដល់ខណៈនេះ ប្រជាជននៅលើពិភពលោក ជាច្រើនបានរងគ្រោះដោយសារជំងឺឆ្លងរាតត្បាតកូវីដ១៩ ដែលបាន និងកំពុងយាយីប្រជាជនទូទៅក៏ដូចជាបំផ្លាញសេដ្ឋកិច្ច និងឆក់យកជីវិតមនុស្សបង្គោលនៅក្នុងគ្រួសារអស់ជាច្រើននាក់។

កាលពីសប្តាហ៍មុនទស្សនិកជនពិតជាបានទស្សនារួចមកហើយពី រឿងរ៉ាវរបស់លោកគ្រូ ហួរ ឡាវី កូនៗរបស់គាត់បន្ទាប់ពី ប្រពន្ធ ក៏ដូចជាអ្នកម្តាយបានបាត់បង់ជីវិតដ៏តក់ស្លុត ដោយសារជំងឺកូវីដ១៩ ។

សប្តាហ៍នេះជារឿងរ៉ាវលម្អិតស្តីពី ការបាត់បង់ជីវិតមន្ត្រីប៉ូលីសចរាចណ៍ ដែលជាបង្គោលរបស់ក្រុមគ្រួសា ក៏ជាក្តីសង្ឃឹមមួយសម្រាប់ផ្គត់ផ្គង់កូនៗដើម្បីបន្តដំណើរជីវិតទៅមុខ។ ស្រ្តីដែលជាភរិយាបានចំណាយពេល២០ឆ្នាំជាមួយប្តីក្នុងជីវិតជាគ្រួសារ ហើយបានពុះពាររាល់ការលំបាកទាំងឡាយជាមួយគ្នា មកដល់ពេលនេះ កូនៗតូចរបស់លោកស្រី នៅតែសួរនាំគាត់នូវសំនួរដ៏ចុកចាប់ឆ្លើយមិនចេញ សឹងតែស្រក់ទឹកភ្នែកពេលឆ្លើយម្តងៗ។ កូនៗបានសួរនាំថា៖ «ម៉ាក់ៗ តើលោកប៉ាគាត់ទៅណាហើយ» ហើយលោកស្រីតែងតែនិយាយលួងចិត្តកូន ព្រមទាំងលួងចិត្តខ្លួនដោយនិយាយថា «ប៉ាកូន ចេញទៅធ្វើការហើយ ប៉ាកូនទៅធ្វើការនៅឋានសួគ៌ ប៉ាលែងវិលត្រលប់មកផ្ទះយើងវិញហើយកូន» ។ ភ្លាមៗនោះ គាត់ទប់ទឹកភ្នែកមិនជាប់នោះឡើយ ព្រោះជាងពាក់កណ្តាលជីវិតមកនេះ លោកស្រីមានអនុស្សាវរីយរាប់មិនអស់ជាមួយស្វាមី ព្រមទាំងក្រុមគ្រួសារ។

បើទស្សនិកជនចង់ដឹងកាន់តែច្បាស់នូវរឿងរ៉ាវដ៏កំសត់ទាំងនេះ សូមរង់ចាំទស្សនាកម្មវិធី «ដំណើរជីវិត» My COVID 19 Story ដែលចាក់ផ្សាយតាមរយៈកញ្ចក់ទូរទស្សន៍ CTN ,CNC ,MYTV និង CBS Digital នៅថ្ងៃសុក្រ ទី២៣ ខែមេសា វេលាម៉ោង ៧:៣០នាទីយប់ នឹងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍
– CTN នៅថ្ងៃអាទិត្យ ម៉ោង ១០:៣០-១១:០០
– MyTV នៅថ្ងៃអង្គារ ម៉ោង ១៦:០០-១៦:១៥
– CNC នៅថ្ងៃសៅរ៍ ម៉ោង ៩:០០-៩:៣០ និងថ្ងៃចន្ទ ម៉ោង ៩:០០-៩:៣០៕

(ទស្សនាវីដេអូ)

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម