តារាចម្រៀង កញ្ញា អេន ជី ចង់ស្រក់ទឹកភ្នែកពេលស្វាមីរបស់ខ្លួនជូនកាដូថ្ងៃខួបកំណើត
ពិតជាធ្វើអោយភ្ញាក់ផ្អើលមែន ស្វាមីអតីតតារាចម្រៀងវ័យក្មេងអ្នកនាង អេន ជី ចង់ស្រក់ទឹកភ្នែកក្រោយដឹងថាស្វាមីរបស់ខ្លួនជូនកាដូពិសេសមួយដល់គាត់ដោយមិនដឹងខ្លួន ។
អ្នកនាង អេន ជី ក្រោយពីចាកចេញពីសង្គមសិល្បៈ គាត់មិនដែលខ្វល់ពីសិល្បៈទៀតឡើយ ព្រោះចង់រស់នៅជាមួយគ្រួសាររបស់គាត់ដោយមានសុភមង្គលតែប៉ុណ្ណោះ ក្រៅពីនេះ គាត់មិនដែលគិតនោះទេ ហើយក៏មិនចូលសិល្បៈទៀតឡើយ។
ថ្មីៗនេះអ្នកនាង អេន ជី ទើបតែទទួលបានកាដូពិសែសមួយពីស្វាមីគឺរថយន្តមួយគ្រឿង ដែលមានតំលៃរាប់ម៉ឺនដុល្លា ទើបធ្វើអោយអ្នកនាងមានអារម្មណ៍រីករាយរំភើបចង់ស្រក់ទឹកភ្នែក។
ដោយសារតែសង្កេតឃើញការបង្ហោះសារ នៅលើសង្គមបណ្ដាញ Facebook របស់អ្នកនាង អេន ជី បាននិយាយថា គាត់សប្បាយចិត្តរកអ្វីប្រៀបមិនបានដោយប្តីរបស់គាត់ចេះធ្វើអោយគាត់សប្បាយដោយមិនដឹងខ្លួន ហើយគាត់មិនដែលទាមទារអ្វីពីប្តីឡើយ គាត់សុំត្រឹមចេះស្រឡាញ់គាត់ នឹងផ្តល់សុភមង្គលជូនគាត់បានហើយ ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍