Connect with us

រឿងភាគព្រេងនិទានខ្មែរ «មាយាស្រី្ត» ផ្ទុះការសរសើរមិនដាច់ពីមាត់ពីអ្នកគាំទ្រទស្សនា

កម្សាន្ត៖ បើសិនជាទស្សនិកជនជាអ្នកគាំទ្ររឿងខ្មែរ ប្រាកដណាស់ជាបានស្គាល់ និងបានទស្សនានៅរឿងភាគព្រេងនិទានថ្មីមួយដែលមានចំណងជើង «មាយាស្ត្រី» ដែលកំពុងតែចាក់ផ្សាយរៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ នៅម៉ោង ៧-៨យប់ ជាក់ជាមិនខាន។

គិតត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ពោលគឺទើបចាក់ផ្សាយបាន ៣ភាគ តាមរយៈកញ្ចក់ទូរទស្សន៍ រួមទាំងបណ្តាញសង្គមហ្វេសប៊ុក និងយូធូប របស់ស្ថានីយទូរទស្សន៍ CTN គឺពិតជាទទួលបានការគាំទ្រជាខ្លាំងពីអ្នកទស្សនា ថែមទាំងសំណូមពរឱ្យ CTN បន្តផលិតនូវស្នាដៃដែលមានគុណភាពបែបនេះតទៅថ្ងៃខាងមុខថែមទៀតផង។

លើសពីនេះ អ្នកគាំទ្រក៏បានបញ្ចេញនូវមតិយោបល់ជាច្រើនពាក់ព័ន្ធទៅនឹងរឿងភាគមួយនេះ ថាពិតជាល្អមើល ជាពិសេសគឺចំពោះតួអង្គស្រីឯក ដែលមានឈ្មោះថា ប្រាថ្នា សម្តែងដោយកញ្ញា ហ្វា ហ្វា ថាពិតជាធ្វើបានល្អ សក្តិសមឥតខ្ចោះ ជាមួយឥរិយាបថមហាខ្ជិលច្រអូស មិនចេះធ្វើការងារផ្ទះ ដោយមានលេសមិនចេះចប់ ដែលពិតជាធ្វើឱ្យលោកប្តី ថាត់ សម្តែងដោយលោក អ៊ុន សិទ្ធា និងម្តាយក្មេកស្ទើរតែប្រេះទ្រូងគាំគ្រាដោយសារខ្លួន។

ដូច្នេះតោះ ទៅមើលមតិពីអ្នកទស្សនានៅខាងក្រោមជាមួយគ្នាថាពិតឬមិនពិត ៖

 

 

 

 

 

 

 

 

 

 

 

អត្ថបទ៖ លីន រតនា

Loading...

ពេញនិយម